បាត់ដំបង៖ អាជ្ញាធរខេត្តស្រះកែវប្រទេសថៃ រួមនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបើកកិច្ចប្រជុំ ពិភាគ្សាលើចំណុចបីសំខាន់ៗ ក្នុងការបើកច្រកទ្វារសេដ្ឋកិច្ច ស្ទឹងបត់-ណងអៀង ដើម្បីជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ និងភាគីកម្ពុជា ដែលមានអាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានជួបប្រជុំគ្ នានៅលើស្ពានមិត្តភាពកម្ពុជាថៃ នៃច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំពោះខ្លឹមសារនៃកិច្ចប្រជុំ គឺសំដៅដោះស្រាយ ការបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ ក្នុងគ្រាអាសន្ន ដែលត្រូវការចំណុច៣សំខាន់ យកមកជជែកគ្នា ទី១ គឺឲ្យពលករកម្ពុជា អាចចូលទៅធ្វើការ ក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ
ទី២ ឲ្យអាជីវករកម្ពុជា ចូលក្នុងព្រះរាជាណាចក្រថៃ ដើម្បីប្រកបអាជីវកម្ម នៅក្នុងតំបន់ផ្សាររុងគ្លឿ
និងទី៣ បើកប្រើប្រាស់ស្ពានមិត្តភាពណងអៀន-ស្ទឹងបត់ ស្រុកអារញ្ញ ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះទំនិញ នៅច្រកព្រំដែនខ្លងលឹក-ស្រុកអារញ្ញ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំរវាងភាគ្គីកម្ពុជា-ថៃ នាព្រឹកមិញនេះ ភាគ្គីទាំងសងខាង បានយល់ឃើញស្របគ្នា តែនៅមិនទាន់មានការ ឯកភាពគ្នាទាំងស្រុងនៅឡើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ និងក្តាមស្រែ