More

    ប្រជាការពារភូមិម្នាក់ត្រូវបានប្រពន្ធ អះអាងថាក្មេងស្ទាវកាប់ឲ្យរបួស តែសមត្ថកិច្ចថាគ្រោះថ្នាក់ចរាចរណ៍

    spot_img

    បន្ទាយមានជ័យ៖ ភរិយាប្រជាការពារភូមិម្នាក់ បានអះអាងថាប្តីរបស់ខ្លួន ត្រូវបានក្រុមក្មេងទំនើង កាប់បណ្តាលឲ្យរបួស ក៏ប៉ុន្តែសមត្ថកិច្ច បានបកស្រាយថា តាមពិតគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ទេ ដែលធ្វើឲ្យប្រពន្ធនៅតែសង្ស័យ មិនអស់ចិត្ត។

    ហេតុការណ៍ប្រជាការពារភូមិម្នាក់ ជួបគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលា ម៉ោង៨ និង០០នាទីយប់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

    បុរសខាងលើមានឈ្មោះ អ៊ុក សារ៉ាត់ អាយុ៥៤ឆ្នាំ មុខរបរជាប្រជាការពារភូមិទួលប្រាសាទ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ចំណែកប្រពន្ធឈ្មោះ ម៉ៅ គន្ធា អាយុ ៥២ឆ្នាំ។

    ជាប្រពន្ធជនរងគ្រោះ បានអះអាងដោយនិយាយ នៅថ្ងៃទី១៦ ខែធ្នូនេះថា នៅយប់ថ្ងៃកើតហេតុ ប្តីរបស់ខ្លួនជិះម៉ូតូ នៅក្នុងភូមិ មិនបានគ្រោះថ្នាក់ចរាចរណ៍ទេ គឺរបួសដោយសារ ក្រុមក្មេងស្ទាវមានគ្នាបីនាក់ វាយនិងកាប់ មុនធ្វើសកម្មភាព គឺក្មេងស្ទាវដែលកាប់ប្តីលោកស្រីនោះ ជិះម៉ូតូមកពីក្រោយម៉ូតូកង់បីមួយ ដែលជិះក្បែរ ម៉ូតូប្តីលោកស្រី ស្រាប់តែក្មេងស្ទាវ ធ្វើសកម្មភាពកាប់ទៅលើប្តីលោកស្រី រងរបួសធ្ងន់ ហើយម្ចាស់ម៉ូតូកង់បី ដែលជិះទន្ទឹមនោះ ក៏ស្រែកឲ្យគេជួយ ហើយគាត់ក៏បានជួយប្តីរបស់គាត់ផងដែរ។

    យ៉ាងណាក៏ដោយ ការលើកឡើងរបស់អ្នកស្រី ម៉ៅ គន្ធា បែបនេះ លោក ឈុន ស៊្រាង មេភូមិទំនប់ក៥ បានឲ្យដឹងថា វាជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ មិនពាក់ព័ន្ធករណីក្មេងស្ទាវកាប់ឡើយ ដោយសារ បើកម៉ូតូទៅបុកម៉ូតូកង់បី បណ្តាលឲ្យរងរបួសជើង ហើយក្បាលដួលចំនឹងថ្មគ្រួស ព្រោះផ្លូវគ្រួសថ្មមិក៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img