More

    គណៈកម្មាធិការស.ស.យ.ក. រាជធានីខេត្ត ប្រជុំតាមប្រព័ន្ធវីដេអូរ ពីយុទ្ធនាការផ្សព្វផ្សាយបញ្ហា កូវីដ១៩ដល់ពលរដ្ឋ

    spot_img

    ប៉ៃលិន៖ នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅការិយាល័យស.ស.យ.កខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារស.ស.យ.ក.ខេត្ត និងមូលដ្ឋាន ឃុំ~សង្កាត់ទាំង៨ ចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មាធិការស.ស.យ.ក. រាជធានី ខេត្ត ស្តីពី “បច្ចុប្បន្នភាពការអនុវត្តយុទ្ធនាការ បញ្រ្ជាបការយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋកម្ពុជា” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាព នៃយុទ្ធនាការ ដែលបានអនុវត្តកន្លងមក និងរកធាតុចូលដាក់ផែនការ អនុវត្តបន្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ទូទាំងប្រទេស។

    ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសង្កត់ធ្ងន់ទៅលើ ព្រឹត្តិការណ៍ ថ្ងៃទី២៨វិច្ឆិកា ដែលជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍យើង ហើយកន្លងមកក្រុមការងារស.ស.យ.កតាមបណ្តារាជធានីខេត្ត ក៍បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការចុះចែកសម្ភារៈបរិក្ខាពេទ្យ ដូចជាម៉ាសអាល់កុល ជែលពិសេសបានចុះផ្សព្វផ្សាយ ពីវិធានការការពារនូវជម្ងឺកូវិដ១៩ ជូនដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

    ហើយឯកឧត្តមប្រធាន ក៍បានលើកទឹកចិត្ត ឲ្យក្រុមការងារយុវជនស.ស.យ.កទាំងអស់ លើកកម្ពស់ការចូលរួមការងារមនុស្សធម៌ ការងារជួយសង្គម ដើម្បីសុខមាលភាព របស់ប្រជាជនទូទាំងប្រទេស៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img