More

    មុខរបរចិញ្ចឹមទាយកពងលក់ កំពុងធ្វើឲ្យកសិករមានជីវភាពល្អ

    spot_img

    បន្ទាយមានជ័យ៖ ការចិញ្ចឹមទាយកស៊ុតលក់ ក្លាយជាមុខរបរមួយ ដែលធ្វើឲ្យប្រជាកសិករមួយចំនួន មានជីវភាពធូធារល្អប្រសើរ ខណៈដែលរបរផ្សេង ទីផ្សារធ្លាក់ចុះច្រើន ចំណេករបស់ចិញ្ចឹមទានេះ នៅល្អដដែល។

    លោកស្រី យ៉ាត ទួម ប្រជាកសិករ និងជាប្រធានសហគមចិញ្ចឹមសត្វទា នៅក្នុងភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានមានប្រសាសថា អ្នកស្រីមានជីវភាពធូរធារជាងមុន ដោយសារអាជីបចិញ្ចឹមសត្វទានេះ។ អ្នកស្រីចាប់ផ្តើមចិញ្ចឹម ពី១០០ក្បាល រហូតឡើងទៅរាប់ពាន់ក្បាល បច្ចុប្បន្ននេះ អ្នកស្រីមានសត្វទាចំនួន២៥០០០ក្បាល ដោយចិញ្ចឹមលើផ្ទៃដីប្រហែល៤ហិកតា។

    អ្នកស្រីបានបញ្ជាក់ថា មុខរបរចិញ្ចឹមទានេះ ធ្វើឲ្យអ្នកស្រី រកចំណូលពីការលក់ស៊ុត ក្នុងមួយថ្ងៃជិត២ម៉ឺនគ្រាប់ ដែលក្នុងស៊ុត១គ្រាប់ មានតម្លៃ៣៥០រៀល ទៅ៤៣០រៀល បើសរុបជាប្រាក់ ចន្លោះចាប់ពី៦,០០០,០០០រៀល ទៅ៧,០០០,០០០រៀល ឯនោះ។

    អ្នកស្រី យ៉ាត ទួម បានបញ្ជាក់ថា ចំពោះការជ្រើសរើសពូជន៍វិញ គឺអ្នកស្រីបានយកពីប្រទេសថៃ ដែលពូជទាមានចាក់វ៉ាក់សាំងស្រាប់ វាអាចធន់នឹងជំងឺ និងមានពងធំៗ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img