បាត់ដំបង៖ នារីវ័យក្មេងម្នាក់ បានគិតខ្លីសម្រេចធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេក សម្លាប់ខ្លួនព្រោះតែជម្លោះគ្នា ជាមួយបុរសជាគូរដណ្តឹង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលនារីរងគ្រោះឈ្មោះ គឹម សូវៀត ហៅ ស្រីខួច អាយុ២០ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយពីជួបហេតុការណ៍នេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះ បានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងផងដែរ ប៉ុន្តែជាអកុសល នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ខាងក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសាកសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ