បាត់ដំបង៖ ក្រុមជនសង្ស័យជាមុខសញ្ញា (វាយប្លន់យកម៉ូតូ)ចំនួន០៥នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោមការណែនាំបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ ព្រមទាំងមាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបងផងដែរ។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់អោយដឹងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលដែលកម្លាំងការិយាល័យជំនាញ រៀបចំបញ្ជូនខ្លួនក្រុមជនសង្ស័យទៅតុលាការថា ជនសង្ស័យទាំង០៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ១៧និង៤៤នាទី ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុច ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ក្រោមការចោទពីបទអំពេីលួច មាន ស្ថានទម្ងន់ ទោស ( វាយ ប្លន់ យក ម៉ូតូ ) ពី ជនរងគ្រោះ ឈ្មោះ ឈាន សាមុត ភេទប្រុស អាយុ ១៩ ឆ្នាំ កាលពី ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១២និង៣៨នាទីយប់ នៅចំណុចក្នុងផ្សារបន្លែ ភូ ពុយ ស្ថិតក្នុងភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង។
ក្រោយពីធ្វើសកម្មភាព បានសម្រេចនិងគេចខ្លួនបានមួយថ្ងៃ សមត្ថកិច្ចបាន ចុះធ្វើការស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ដែលទី១-ឈ្មោះ ហូ ឌឿន ហៅ ដូង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី២- ឈ្មោះ មូល សុគុណ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង។
ទី៣-ឈ្មោះ លុន រ៉ាឆា ហៅ វីន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ សារវ័ន្ត ឃុំ ស្នា អន្សា ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់។
ទី៤- ឈ្មោះ ពាង សុខ ងី ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ កណ្តាលស្ទឹង ឃុំ អណ្តេីកហែប ស្រុក រតនៈ មណ្ឌល ខេត្តបាត់ដំបង។
ទី៥- ឈ្មោះ យាន វិជ្ជតា ហៅ វីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ កំពង់ពិល ឃុំ វត្ត តាមិម ស្រុក សង្កែ ខេត្ត បាត់ដំបង ររួមនិងវត្ថុតាងដកហូតបានមាន- កាំបិត កែច្នៃ ចំនួន ០២ ដេីម
– ម៉ូតូ ចំនួន ០២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ បានធ្វេីការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ