More

    ចាប់បានអ្នកលេងល្បែង៧នាក់ ដកហូតបានសម្ភារៈមួយចំនួន នៅស្រុកថ្មគោល

    spot_img

    បាត់ដំបង៖ កម្លាំងការិយាល័យជំនាញ សហការជាមួយ ក្រុមអន្តរាគមន៍បង្ការបង្ក្រាប របស់ស្នងការ បានចុះប្រតិបត្តិការបង្ក្រាបករណី លួចលាក់លេងល្បែង ស៊ីសង (ភ្នាល់អាប៉ោង) មួយកន្លែងបានធ្វេីការនាំខ្លួនមនុស្ស ចំនួន ០៧ នាក់។

    ប្រតិបត្តិការនេះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៥០ នាទី លោកបានដឹកនាំកម្លាំងជំនាញចុះនៅចំណុច ភូមិអូរ ញ ឃុំ បឹងព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ដោយបានធ្វើការបង្ក្រាបករណី លួចលេងល្បែង ស៊ីសង (ភ្នាល់អាប៉ោង) មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។

    កិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចយើងបានឃាត់ខ្លួន ក្រុមអ្នកលេងចំនួន០៧នាក់រួមមាន៖

    ១. ឈ្មោះ ចៅ វ៉ាន់ ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់ នៅ ភូមិ អូរ ញ ឃុំ បឹង ព្រីង ស្រុក ថ្មគោល
    ២. ឈ្មោះ ធា បូ ណា ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់ នៅ ភូមិ គោក ដូង ស្រុក ឯក ភ្នំ ខេត្ត បាត់ដំបង
    ៣. ឈ្មោះ កឹម វ៉ា ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់ នៅ ភូមិ កំពង់ ក្របី សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ដំបង
    ៤. ឈ្មោះ ទូច តុលា ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់ នៅ ភូមិ បឹង ព្រីង ឃុំ បឹង ព្រីង ស្រុក ថ្មគោល
    ៥. ឈ្មោះ ផន ចំរើន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រ ស់ នៅ ភូមិ ភ្នំ ប្រសាទ ឃុំ ភ្នំ ធំ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ
    ៦. ឈ្មោះ កៅ ហូវ ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់ នៅ ភូមិ សឿ ឃុំ សឿ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ
    ៧. ឈ្មោះ បូ ណា រី ភេទ ប្រុស អាយុ ៥១ ឆ្នាំ រស់ នៅ ភូមិ អូរ ឫស្សី ក្រុង សំរោង ខេត្ត ឧត្ដរមានជ័យ។

    – វត្ថុ តាង ដក ហូត បានរួមមាន ៖
    – បៀរ ចំនួន ០៣ ហ៊ូ
    – គ្រាប់មេ អាប៉ោង ចំនួន ០២ គ្រាប់
    – ផ្តិល គ្រប គ្រាប់ អាប៉ោង ចំនួន ០១
    – ចាន សម្រាប់ បាញ់ គ្រាប់ អាប៉ោង ចំនួន ០១
    – ឈេីឫស្សីសម្រាប់ សង្កត់ លុយ ចំនួន ០៥
    – ម៉ូតូ ចំនួន ០៤ គ្រឿង
    – ចាន ដាក់ ដី សម្រាប់ ទ្រ ចាន បាញ់អាប៉ោង ចំនួន ០១
    – ឧបករណ៍ សម្រាប់ កិប នឹង គ្រាប់ កិប ចំនួន ០១។

    ក្រោយធ្វើការឃាត់ខ្លួន អ្នកពាក់ព័ន្ធលេងល្បែងស៊ីសងទាំង០៧នាក់ រួមនឹងវត្ថុតាង រហូតមកដល់ព្រឹកនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងធ្វេីការកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img