More

    សមត្ថកិច្ចដុតកម្ទេចឧបករណ៍នេសាទ ក្រោយដកហូតបាននៅក្នុងស្រុកឯកភ្នំ

    spot_img

    បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្នុងការបង្ក្រាបអោយបានរាល់បទល្មើស ដែលកើតមាន នៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ។

    ជាស្តែងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នង ការរងផែនការងារ ប្រឆាំងបទល្មេីស សេដ្ឋកិច្ច បានដឹកនាំកម្លាំងការិយាល័យ នគររបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដែលមានលោក វរសេនីយឯក យី យក់សាន ជានាយការិយាល័យ ដោយសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន រួមនឹងសមត្ថកិច្ចពាក់ព័ន្ធបានចុះប្រតិប ត្តិការបង្រ្កាបបទល្មើសនេសាទ ដោយ ខុសច្បាប់នៅ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ត្រង់ចំណុចអតីតឡូលេខ២។

    លោក វរសេនីយឯក យី យក់សាន ប្រធានការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឌកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការ រយៈពេលពេញមួយថ្ងៃនេះ ដែលជាលទ្ធផល សមត្ថកិច្ចជំនាញរឹបអូសបានវត្ថុតាងរួមមាន៖ -សាច់មងប្រវែង ៣,០០០ម៉ែត្រ – ឡុកចាប់ត្រីចំនួន ០៤ឡុក -បង្គោលឈើចំនួន ៣៥០ដើម និងបានប្រលែងកូនត្រីចម្រុះទៅក្នុងបឹងវិញចំនួន ១៦០គីឡូក្រាមផងដែរ។

    ហើយក្រោយពេលបញ្ចប់កិច្ចប្រតិត្តិការនេះ សម្ភារៈល្មើស ច្បាប់ខាងលើសមត្ថកិច្ច បានធ្វេីការដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកឯមុខសញ្ញា ប្រព្រឹត្តិអំពេីល្មេីសច្បាប់សមត្ថ កិច្ចកំពុងកំណត់អត្តសញ្ញាណហេីយ ពេលបន្ទាប់នឹងត្រូវ រៀបចំសំណុំរឿងបញ្ជូន ទៅតុលាការខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img