More

    កសិករខេត្តប៉ៃលិន សម្រុកដកដំឡូងលក់មុនរដូវកាលកំណត់ ខណៈតម្លៃកំពុងឡើងថ្លៃ

    spot_img

    ប៉ៃលិន៖ គេសង្កេតឃើញប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង ក្នុងខេត្តប៉ៃលិន បាននាំគ្នាសម្រុកប្រមូលផលដំឡូងមី ដោយជួលកម្មករ ឱ្យចូលទៅដកដើមដំឡូង នៅក្នុងចម្ការរបស់ខ្លួន រួចដឹកយកមើមទៅលក់ នៅតាមស្តង់នានាក្នុងខេត្ត ខណៈទីផ្សារដំឡូងមី ហក់ឡើងខ្ពស់ជាងមុន និងអ្នកខ្លះមើមដំឡូងមី មិនទាន់ដល់ពេលដកក៍ដោយនិងម្យ៉ាង បើទោះបីជាជម្ងឺកូវីដ១៩ កំពុងវាយលុកចូលសហគមន៍ក៍ដោយ។

    ជាក់ស្តែងកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០នេះ មានកសិករ ជាច្រើនគ្រួសារ កំពុងមមាញឹកប្រមូលផលដំឡូងមី ក្នុងចម្ការរបស់ខ្លួន ស្ថិតនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ បូ រី អាយុ៤០ឆ្នាំ ប្រពន្ធ ឈ្មោះ សុង ណែម អាយុ៤០ឆ្នាំដូចគ្នា រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជួលដីគេដាំដំឡូងមី ចំនួន១.៥ហិកតា តម្លៃ៧០០០បាត(ប្រាក់ថៃ) ស្មើជិត១លានរៀល ស្ថិតនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញនៅដើមខែធ្នូ ឆ្នាំ២០២០នេះ តម្លៃទី ផ្សារដំឡូងមី ហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ដោយ១គីឡូក្រាម ឈ្មួញទិញ តម្លៃ២.៧បាត(ប្រាក់ថៃ)ស្មើជាង៣០០រៀល ប៉ុន្តែមួយអាទិត្យក្រោយមក ស្រាប់តែទីផ្សារមានការធ្លាក់ចុះបន្តិចវិញ ដោយឈ្មួញទិញត្រឹមតែ១គីឡូក្រាម ២.៥០បាត ប៉ុណ្ណោះ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភក្រែង តម្លៃទីផ្សារដំឡូងមី បន្តធ្លាក់ចុះថែមទៀត ទើបនាំគ្នាម្នីម្នាក់ជួលកម្មករឱ្យដក ដឹកយកទៅលក់ នៅស្តង់ក្បែរចម្ការតែម្តង។

    ប្រភពដដែលបន្តទៀតថា តម្លៃទីផ្សារប៉ុណ្ណឹងអាចទទួលយក បានទោះបីជាធ្លាក់ចុះបន្តិចក៏ដោយ ព្រោះឆ្នាំមុនៗ តម្លៃទីផ្សារដំឡូងមី ត្រឹមតែ១គីឡូក្រាម ១.៥០ ទៅ២.១៥បាត(ប្រាក់ថៃ)ប៉ុណ្ណោះ ហើយពួកគាត់ក៏សំណូមពរ ឱ្យអាជ្ញាធរខេត្តប៉ៃលិន ជួយសម្របសម្រួល ដើម្បីឱ្យតម្លៃទីផ្សារនៅថេរ ដដែល ឬឡើងខ្ពស់ជាងនេះ ព្រោះពួកគាត់ត្រូវការជួលដីគេដាំដំឡូងមី ជួលកម្មករប្រមូលផល និងជួលរថយន្តគេដឹក យកទៅលក់ផងដែរ បើតម្លៃទីផ្សារនៅខ្ពស់ គាត់អាចនឹងសល់ថវិកាខ្លះៗ សម្រាប់ យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។

    ចំណែកបុរសម្នាក់ទៀតមាន ឈ្មោះ ហែម ភីន អាយុ៧១ឆ្នាំ បានរៀបរាប់ឱ្យដឹងថា គាត់បានដាំដំឡូងមី ចំនួន៤ហិកតា នៅលើដីចម្ការរបស់ខ្លួន តាំងពីដើមឆ្នាំ២០២០មកម្លេះ ហើយបន្ទាប់ពីប្រមូលផល នៅក្នុងចម្ការខាងលើរួចរាល់ គាត់នឹងហៅកម្មករទាំងអស់នេះ ទៅប្រមូលផលនៅក្នុងចម្ការរបស់ខ្លួន ដែរ ដើម្បីលក់យកប្រាក់សងបំណុលគេ។ គាត់បន្ថែមទៀតថា ដោយសង្កេតឃើញតម្លៃទីផ្សារដំឡូ ងមីឡើងខ្ពស់ត្រដែតបែបនេះ គាត់ពិតជាមានការរំភើងយ៉ាងខ្លាំង ហើយក៏មិនបង្អង់យូរដែរ ក្រែង តម្លៃទីផ្សារធ្លាក់ចុះវិញ នាំឱ្យលក់ខាតអស់ច្រើន។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឃឹម ប៉េងថុង ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា តម្លៃទីផ្សារដំឡូងមី បានស្ទុះឡើងជាងឆ្នាំមុនៗ ក្នុង១គីឡូក្រាម ឈ្មួញទិញ រហូតដល់២.៧បាត(ប្រាក់ថៃ) ដែលពុំធ្លាប់មានពីមុនមក។

    បើទោះបីជាបញ្ហាជម្ងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោកក៏ដោយ លោកបន្តទៀតថា ប៉ុន្តែក្រោយមកតម្លៃដំឡូងមីស្រស់ មានការធ្លាក់ចុះវិញបន្តិច ដោយ១គីឡូ ក្រាមឈ្មួញទិញត្រឹមតែ ២.៥បាតប៉ុណ្ណោះ ដោយសារតែខាងក្រសួងសាធារណការ និងដឹកជញ្ជូនថៃ និងអាជ្ញាធរថៃ ចុះមកត្រួតពិនិត្យនៅព្រំដែន កម្ពុជាថៃ ដោយមិនអនុញ្ញាតិ ឱ្យដឹកកសិផលដំឡូងមីលើសទម្ងន់នោះឡើយ។

    លោកបញ្ជាក់ថា ដូច្នេះ សូមឱ្យប្រជាពលរដ្ឋ ទូទាំងខេត្តប៉ៃលិន ប្រញាប់ប្រមូលផលឱ្យទាន់ពេលវេលា ខណៈពេលដែលកសិផលដំឡូងមី កំពុងឡើងថ្លៃ បើទុកយូរទៀត អាចនឹងនៅដដែល ឬក៏ធ្លាក់ចុះជាងមុន។

    ចំពោះការបង់ប្រាក់ថ្លៃនាំចេញ ខាងយើងមិនទាមទារ ឱ្យឈ្មួញបង់ប្រាក់ហួសកំណត់នោះទេ ដើម្បីឱ្យខាងមន្រ្តីប្រចាំការនៅច្រកទ្វារ មានថវិកាសម្រាប់ទិញទឹកផឹក និងទិញនំចំណីខ្លះៗ ដែរ ហើយចំពោះបញ្ហាចោទថា ខាងមន្រ្តីនៅស្ថាប័នទាំងអស់ទារ យកថវិកាពីឈ្មួញច្រើន គឺមិនពិត ប្រាកដនោះទេ គឺឈ្មួញមានការរកស៊ីកាច់កុងគ្នា ទើបទម្លាក់កំហុសទៅលើច្រកទ្វារ ហើយខាងលោក ក៏ខិតខំធ្វើការសម្របសម្រួលឱ្យភាគីថៃ មានការបញ្ចុះការបង់ថ្លៃកសិផល ដែលនាំចូល ទៅប្រទេសរបស់ខ្លួនផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img