More

    មន្ត្រីយោធាម្នាក់បើករថយន្ត ទៅបុកង្គោលភ្លើងរបួសធ្ងន់ធ្ងរ

    spot_img

    បន្ទាយមានជ័យ៖ មន្ត្រីយោធាម្នាក់ ដែលគេស្គាល់ថា ជាឧត្តមសេនីយ៍ត្រី មេបញ្ជាការរង និងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ បានបើករថយន្ត ស្លាកលេខ ខ.ម. បុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កំពុងត្រូវបានសង្គ្រោះបន្ទាន់។

    ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា គ្រោះថ្នាក់នោះ គឺរថយន្តម៉ាកនីសាន់ព៌ណត្រីអុី ពាក់ ស្លាកលេខ ខេមរៈភូមិន្ទ07,2-3405 បើកបរល្បឿនលឿន ពីទិសខាងកើតទៅលិច ដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្តធំ ក្នុងទិសដៅស្របគ្នា រួចបានកៀររថយន្តកូរ៉េ បើកក្នុងទិសដៅច្រាសគ្នាពីកើតទៅលិច ហើយបានជុ្រលចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លេីង ធំ(ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនត្រេនមីសិនឡាញ: CPTL) បណ្តាលអោយបង្គោល១ដើមដល់ដី និងទាញទ្រេតបង្គោលផ្សេងទៀត។

    លោកអធិការបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ អ្នកបើកបររថយន្តគឺ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បើកបរតែម្នាក់ឯង បានរងរបួសធ្ងន់ ហើយត្រូវបាននគរបាល និងក្រុមអ្នកសង្គ្រោះប្រញាប់ដឹក បញ្ជូនទៅសង្គ្រោះព្យបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី៕ រូបភាព និងអត្ថបទ៖ សន សុង និងក្តាមស្រែ

     

    spot_img

    អត្ថបទទាក់ទង

    spot_img