More

    មកយកម៉ូតូនៅប៉ស្តិ៍ចោមចៅទី៣ ដកលុយពីហោប៉ៅធ្លាក់គ្រឿងញៀន១កញ្ចប់ ប៉ូលិសចាប់តែម្តង

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិ រួចជិះម៉ូតូបំណងទៅផ្ទះ តែមិនទាន់ដល់គោលដៅផង ក៏ដួលបណ្តាលឲ្យរងរបួសតាមផ្លូវ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយម៉ូតូក៏ត្រូវ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍។ លុះវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បុរសនោះក៏ធ្វេីដំណេីរ មកសុំម៉ូតូពីសមត្ថកិច្ចវិញ ភ្លាមនោះក៏ដកលុយចេញពីហោប៉ៅ ស្រាប់តែធ្លាក់គ្រឿងញៀន១កញ្ចប់ នៅចំពោះមុខសមត្ថកិច្ច ក៏ត្រូវបានឃាត់ខ្លួនតែម្តង។

    បុរសខាងលើឈ្មោះ គឿ សុខកេង ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជិះម៉ូតូម៉ាកស្កូបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1HF 6431។

    តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យខាងលេី បានជិះម៉ូតូដួលខ្លួនឯងនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួស បន្ទាប់មកជនសង្ស័យ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍ដេីម្បីរងចាំបងប្អូន មកទទួលយកទៅវិញពេលនេះ សមត្ថកិច្ចឆែកឆេក្នុងម៉ូតូ ក៏ឃេីញសម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

    ប្រភពដដែលបានបន្តថា លុះវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែឆ្នាំដដែល ស្រាប់តែជនសង្ស័យធ្វេីដំណេីរមកប៉ុស្តិ៍ ដេីម្បីសុំម៉ូតូយកទៅវិញ ខណះមកដល់មុខប៉ុស្តិ៍ជនសង្ស័យ ក៏លូកហោប៉ាវយកលុយទិញទឹកផឹក ស្រាប់តែធ្លាក់គ្រឿងញៀនមួយកញ្ចប់ នៅមុខសមត្ថកិច្ចឃេីញដូចនេះ សមត្ថកិច្ចក៏ឆែកឆេលេីដងខ្លួន បន្តរកឃេីញមួយកញ្ចប់ទៀតសរុប២កញ្ចប់តូច ទេីបឃាត់ខ្លួនតែម្តង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជា របស់ខ្លួនពិតប្រាកដមែន ដោយសល់ពីការប្រេីប្រាស់ពេលយប់។

    បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img