More

    ចាប់ខ្លួនយុវជនម្នាក់ករណី លួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់

    spot_img

    បន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាមបណ្តឹងរបស់ឈ្មោះ ឌុច លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ ពាក់ព័ន្ធករណីលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់ នៅថ្ងៃទី០៧ ខែ១២ ឆ្នាំ២០២០ នៅចំណុចបុរីមានជ័យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

    តាមសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនបានខាងលើ មានឈ្មោះ ភ័ណ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ ព្រមទាំងដកហូតបានទុយោស្ពាន់ចំនួន០១ដុំ ហើយនាំយកមកមូលដ្ឋាន អ.ហ ក្រុងដើម្បីធ្វើការសាកសួរ។
    លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីសាសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបាន លួចកាត់ទុយោម៉ាស៊ីនត្រជាក់ខាងលើនេះ ពិតប្រាកដមែន ហើយក៏ធ្លាប់លួចពីមុនមកច្រើនដងផងដែរ។ ដោយបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ចាត់ការបន្ត បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌ អ.ហ ខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img