More

    បទល្មើសនេសាទប្រើឆ្នុកអ៊ុយ កំពុងពេញនិយមពេញស្ទឹងសង្កែ មន្ត្រីជំនាញមិនទាន់មានវិធានការ

    spot_img

    បាត់ដំបង៖ បទល្មើសនេសាទ ដែលជាឧបករណ៍ប្រភេទ(ឆ្នុកអ៊ុយ) បាននឹងកំពុងកើតមានពេញផ្ទៃទឹកស្ទឹងសង្កែ ដើម្បីរងចាំបំផ្លាញផ្តាច់ពូជហ្វោងមច្ឆាជាតិ ខណៈមន្ត្រីជំនាញរវល់ការងារផ្សេង មិនទាន់ឃើញមាន វិធានការទប់ស្កាត់សោះ។

    ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹង ជារៀងរាល់ឆ្នាំ ពួកគាត់តែងសង្គេតឃើញ បទល្មើសនេសាទ ប្រភេទឆ្នុកអ៊ុយក្រឡាញឹក បានកើតមានពាសពេញផ្ទៃទឹកស្ទឹងសង្កែ ចាប់ពីចំណុចក្បែរគល់ស្ពានវត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង រហូតទៅដល់ស្រុកបាណន់ និងតាមបណ្តាស្រុកដដៃទៀត ហើយបាននឹងកំពុងបំផ្លាញហ្វោង ពូជមច្ឆាជាតិ ដែលក្នុងមួយថ្ងៃៗអស់រាប់តោន តែមិនដែលឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ ចុះមកធ្វើការបង្ក្រាបឡើយ ដោយពួកគាត់ដាក់ការសង្ស័យថា អាចមានការត្រូវរ៉ូវគ្នា រវាងម្ចាស់បទល្មើស និងមន្ត្រីជំនាញហើយមើលទៅ។

    ប្រភពដដែលបានលើកឡើងទៀតថា បើសិនជាមន្ត្រីជំនាញ មិនមានវិធានការបង្ក្រាប បទល្មើសនេសាទប្រភេទឆ្នុកអ៊ុយ ដែលជាឧបករណ៍បំផ្លាញហ្វោង ពូជមច្ឆាជាតិមួយនេះទេ ទៅថ្ងៃអនាគតធនធានធម្មជាតិ និងបាត់បង់ម្តងបន្តិចៗ រហូតអាចឈានដល់ផុតពូជ និងហូបតែរបស់នាំចូល ពីប្រទេសជិតខាងតែប៉ុណ្ណោះ។

    ពាក់ព័ន្ធទៅនឹងការលើកឡើងជំវិញ នៃបទល្មើសនេសាទខាងលើនេះដែរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានអោយអ្នកយកព័ត៌មានយើងដឹងថា និងធ្វើការបង្ក្រាប ព្រោះកន្លងមក លោកបានចាត់អោយខាងសង្កាត់ចុះ ទៅជំរាបភូមិឃុំអោយជួយ ព្រោះខាងលោកដោយសារ ធ្វើទំនប់តាអនយកកាណូតឡើង ពីក្រោមចេញមកអត់រួច ដូច្នេះមានតែសង្កាត់ចុះមកអោយភូមិឃុំ និងប៉ុស្តិ៍ជួយធ្វើការងារនេះ ដោយទីមួយចុះអប់រំណែនាំពួកគាត់ តែបើមានទីពីរនឹងសហការគ្នា ចាប់រើដុតៗបំផ្លាញចោលតែម្តង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img