More

    ពលរដ្ឋជាច្រើនគ្រួសារនៅភូមិប្រា ឃុំឆែបស្នើរសុំអាជ្ញាធរឲ្យជួយសង់ស្ពាន សម្រាប់ពួកគាត់ប្រើប្រាស់

    spot_img

    ព្រះវិហារ៖ ប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារ ដែលរស់នៅភូមិប្រា ហៅភូមិគុណភាព២ ស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ បាននាំគ្នាទទូចស្នើរសុំ អភិបាលខេត្ត ឲ្យជួយសាងសង់ស្ពានមួយជូនពួកគាត់ នៅចំណុចអូតាឡះ ខណៈសព្វថ្ងៃ មានតែផ្លូវ មិនទាន់មានស្ពាន ពិបាកជិះឆ្លង និងចំណាយពេលវេលាយូ។

    បើតាមកាលើកឡើងរបស់ប្រជាពលរដ្ឋ  ដែលរស់នៅក្នុងភូមិឃុំខាងលើ បានឲ្យដឹងថា នៅក្នុងឃុំរបស់ពួកគាត់ មានផ្លូវក្រាលក្រួសក្រហម ឆ្លងកាត់ចរាចរក្នុងភូមិខ្វាត់ខ្វែង ដែលជាការស្ថាបនាឡើង ដោយថវិកាមូលនិធិរបស់ឃុំ ក៏ប៉ុន្តែល្អតែផ្លូវប៉ុណ្ណោះ នៅមិនទាន់មានស្ពានត្រឹមត្រូវនៅឡើយ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ត្រង់ចំណុច អូតាឡះ ដែលជារឿងធ្វើឲ្យពលរដ្ឋក្នុងភូមិទាំងមូល ពិបាកឆ្លងកាត់ចំណុចនោះ មិនអាចដឹកកសិផលបាន ចំណាយពេលវេលាយូ នៅពេលខែវស្សាទឹកឡើង ត្រូវប្រើទូកឆ្លងទឹកជាដើម វាងាយនឹងបង្កគ្រោះថ្នាក់ សម្រាប់ក្មេងតូចៗ ចាស់ជរា ស្ត្រីឆ្លងទន្លេ ឬអ្នកជំងឺ។ ម្យ៉ាងវិញទៀត ពេលពួកគាត់បាន កសិផលមកតិចតួច ត្រូវជួលទូកគេដឹកឆ្លង ខាតមិនចំណេញ និងធ្វើឲ្យឈ្មួញទម្លាក់ថ្លៃ។

    ប្រជាពលរដ្ឋដដែល បាននាំគ្នាសំណូមពរឲ្យឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តមេត្តាជួយដោះស្រាយ រឿងលំបាកនេះជូនពួកគាត់ផង ព្រោះពួកគាត់ជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាព ក្នុងការសាងសង់ស្ពានចំណុចនេះទេ៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    20 COMMENTS

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img