More

    ក្មេងស្រីម្នាក់ចុះលាងដៃក្នុងស្រះ រអិលជើងធ្លាក់ទឹកលង់ស្លាប់

    spot_img

    បាត់ដំបង៖ ក្មេងស្រីម្នាក់បានលង់ទឹករហូតដល់ស្លាប់ គ្មានអ្នកជួយ ខណៈដែលនាំគ្នាលេងក្បែរមាត់ស្រះ និងចុះលាងដៃលាងជើង ក៏រអិលធ្លាក់ទឹក។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុច ភូមិសំបូរ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

    បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាក្មេងស្រី អាយុ៨ឆ្នាំ ឈ្មោះ សឿត ស្រីពីន រស់នៅចំណុចភូមិឃុំខាងលើ។តាមការបំភ្លឺរបស់ឈ្មោះ រឿន វីត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅចំណុចភូមិឃុំជាមួយគ្នា បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា១រសៀល ថ្ងៃកើតហេតុ គាត់បានចេញពីផ្ទះមកអង្គុយលេងនៅផ្ទះរបស់ឈ្មោះ រួន សារ៉ាន បានមួយសន្ទុះ ក៍បានឃើញឈ្មោះ សឿត ស្រីពីន(កាលនៅរស់) មកលេងនៅមាត់ស្រះពីខាងត្បូងផ្ទះរបស់ឈ្មោះ រួន សារ៉ាន ជុំគ្នាជាមួយនឹងក្មេងៗចំនួនពីរនាក់ ឈ្មោះ ចូក ចាន់រ៉ា និងឈ្មោះ បូរ វិប៊ីន លុះដល់វេលាម៉ោងប្រហែល២រសៀល ខ្លួនក៍បានឃើញឈ្មោះ បូរ វិប៊ីន បានរត់មកប្រាប់ខ្លួនថាឈ្មោះ សឿត ស្រីពីន បានលង់ទឹកនៅស្រះខាងក្រោយផ្ទះរបស់ឈ្មោះ រួន សារ៉ាន ហើយខ្លួនក៍បានរត់ទៅមើល ក៍ឃើញឈ្មោះ សឿត ស្រីពីន លង់ទឹកស្លាប់នៅក្នុងស្រះទឹក ជម្រៅបួនម៉ែត្រស្លាប់បាត់ទៅហើយ។

    តាមការបំភ្លឺរបស់ក្មេងឈ្មោះ បូរ វិប៊ីន ភេទប្រុស អាយុ៧ឆ្នាំ បានឲ្យដឹងថាវេលាម៉ោងប្រហែល១រសៀល ពួកគេ បាននាំគ្នាទៅលេងនៅមាត់ស្រះ ដល់វេលាម៉ោងប្រហែលពីរសៀលជាង ខ្លួនក៍បានឃើញឈ្មោះ សឿត ស្រីពីន (សព) បានចុះមកលាងដៃនៅមាត់ស្រះទឹក ហើយក៍រអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹកលង់ទឹកស្លាប់តែម្ដង ពេលនោះ ខ្លួនក៍រត់មកប្រាប់ឈ្មោះ រឿន វីត អោយទៅមើល។

    ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យសាកសព ដោយផ្ទាល់ ហើយបានសន្និដ្ឋានថា ជាករណីលង់ទឹកពិតប្រាកដមែន។ តែអ្វីដែលពលរដ្ឋឆ្ងល់ត្រង់ថា ស្រះទឹកនៅក្បែរផ្ទះ អ្នកភូមិ ចុះហេតុអ្វីគ្រាន់តែលង់ភ្លាម ពុំមាននរណាអាចជួយទាន់អញ្ចឹង ឬមួយក្មេងៗដែលលេងជាមួយគ្នានោះ ក្រប្រាប់ដំណឹងនេះ ដល់ចាស់ៗ?៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img