More

    ដោយសារជីវភាពខ្វះខាត ខំឡើងបេះស្លឹកអំពិលលក់ អកុសលរអិលដៃធ្លាក់បាក់ចង្កេះ

    spot_img

    ភ្នំពេញ៖ គ្រួសារមួយដោយសារតែជីវភាពខ្វះខាត ទេីបប្រកបរបរដេីរបេះបន្លែលក់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ខណះដែលប្រពន្ធយកបន្លែទៅលក់បាត់ ស្រាប់តែបុរសជាប្តី ឡេីងបេះស្លឹកអម្ពិល ទុកលក់បន្ត ស្រាប់តែរបូតដៃធ្លាក់ចុះមកទេីលេីដំបូលសាលារៀន ធ្លុះបន្តធ្លាក់មកក្រោមទៀត រងរបួសបាក់ចង្កេះធ្ងន់ធ្ងរ។

    ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    បុរសរងគ្រោះមានឈ្មោះ តឹម សំអាង អាយុ៤៨ ឆ្នាំស្នាក់នៅជិតកន្លែងកេីតហេតុ ប្រកបរបរបេះបន្លែលក់ តាមប្រភបព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ ខណះប្រពន្ធដេីរបេះបន្លែ បានក៏យកទៅលក់នៅឯផ្សារ ស្រាប់តែបុរសជាប្តីឡេីងលេី ដេីមអម្ពិលបេះស្លឹក ដេីម្បីយកទៅលក់បន្តទៀត គ្រាន់តែចិញ្ចឹមក្រពះ ភ្លាមនោះក៏របូតដៃធ្លាក់ចុះ មកទេីលេីដំបូលសាលាធ្លុះក្បឿង បន្តធ្លាក់មកដល់ដីបាក់ចង្កេះរងរបួសធ្ងន់។
    ក្រោយកេីតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img