More

    ខឹងរឿងគេលួចពងមាន់ កាប់២ពូថៅរបួសធ្ងន់

    spot_img

    បាត់ដំបង៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់លើជនរងគ្រោះ ២ពីថៅព្រោះខឹងរឿង បាត់ពងមាន់។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ វេលាម៉ោ១២និង០០នាទី នៅចំណុចក្រុម០៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ វាំង ប្រុស ហៅលេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុម០៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានយកពូថៅកាប់ទៅលេី ជនរងគ្រោះឈ្មោះ ជិន សឿន ភេទស្រី អាយុ៧៥ឆ្នាំ មានទីលំនៅចំណុចកេីតហេតុ បណ្តាលឲ្យត្រូវចំក្បាល ជនរងគ្រោះ ចំនួនពីរដងផ្ទួនៗ មានមុខរបួសពីរកន្លែង រងរបួសធ្ងន់ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង់។

    សមត្ថកិច្ចបានបន្ថែមថា មូលហេតុដំបូង គឺជនសង្ស័យ បានចោទប្រកាន់ថា ជនរងគ្រោះ ជាអ្នកលួចពងមាន់របស់ខ្លួន ទើបបង្កជាជម្លោះ រហូតឈានដល់ប្រើហិង្សាបែបនេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img