More

    បុរសម្នាក់ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួនលើដើមឈើ កំពុងឋិតក្នុងការងឿងឆ្ងល់

    spot_img

    ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ ចងកសម្លាប់ខ្លួនជាប់ និងដេីមប្រេងខ្យល់ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចរបងវត្តតាំងកសាងខាងជេីង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

    ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុសអាយុប្រហែល២០ឆ្នាំជាង ពាក់អាវយឺត ដៃខ្លីពណ៌ក្រហម ស្លៀកខោខាវប៊យ ជេីងវែង ដោយយកក្រម៉ាចងកសម្លាប់ខ្លួនជាប់ និងដេីមប្រេងខ្យល់។

    ប្រភពព័ត៌មានីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ ខណះប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ ស្រាប់តែឃេីញសពជនរងគ្រោះ ចងកសម្លាប់ខ្លួនជាប់ និងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីល និងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យជាក់ស្តែង។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញកោស្យវិច័យ មកពិនិត្យជាក់ស្តែង និងស្វែងរកសាច់ញាតិមក ទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img