
ព្រះវិហារ៖ នៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានកាយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងណែនាំពីសំណាក់លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានចុះបេសកម្ម ធ្វើពលកម្ម ដើម្បីបោសសម្អាត ទីធ្លាក្នុងបរិវេណទីស្នាក់ការ ក៏ដូចជាអគារស្នាក់នៅ របស់កងកំលាំងកងរាជអាវុធហត្ថចល័ត ខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ត្រៀមទុកធ្វើមណ្ឌលចត្តាឡីស័ក សម្រាប់កូវិដ១៩។
បើតាមកាបញ្ជាក់ពី លោកអនុសេនីយ៏ទោ ហេង សុខេង មេបញ្ជាការកងអនុសេនាធំចល័ត នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលប្រចាំការនៅស្នាក់ការខាងលើ បានអោយដឹងថា សម្រាប់អគារ ដែលបានត្រៀមនឹងបម្រុង ទុកធ្វើជាមណ្ឌលចត្តាឡីស័ក ដើម្បីចូលរួមបង្កានឹងទប់ស្កាក់នៃរោគឆ្លងកូវី១៩ ព្រឹត្តិកាថ្ងៃ២៨វិច្ចិការ ឆ្នាំ២០២០នេះ គឺមានទទឹងប្រមាណ៧ម៉ែត គុណនឹងបណ្តោយ22ម៉ែត អាចផ្ទុកគ្រែបានចំនួន២០គ្រែ ដោយដាក់់គម្លាតពីគ្រែ១ចន្លោះ ទៅគ្រែ១មានប្រវែង១ម៉ែត្រពីគ្នា បន្ថែមពីនោះ លោកថាមានបន្ទប់ទឹកនឹងបង្គន់អនាម័យចំនួន៣បន្ទប់ ផ្ទះបាយ១ខ្នង ដែលមានទទឹង៤ម៉ែតxបណ្តោយ៦ម៉ែត នឹងមានអណ្តូងទឹកស្អាត ដែលប្រើដោយម៉ូទ័រចំនួន១ផងដែរ។
ដោយពិនិត្យទៅទីធ្លា ក្នុងបរិវេណអគារស្នាក់ការមួយកន្លែងខាងលើនេះ បានផ្តល់អំណោយផល ដែលមានបរិកាសនឹងខ្យល់បរិសុទ្ធល្អ ដែលជាភាពងាយស្រួលដល់កំលាំងនាយ នាយរងក៏ដូចជាពលអាវុធហត្ថ របស់ដែលនឹងត្រូវធ្វើចត្តាឡីសក័នោះ ទើបលោកឧត្តមសេនីត្រីកង សៅគុណមេបញ្ជាកា កងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រេចជ្រើសរើសយកទីតាំងអគារ១ខ្នង ក្នុងស្នាក់ការកន្លែងនេះ ទៅតាមអ្វីដែលនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាកាកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំនឹងដាក់បទបញ្ជាអោយមកអនុវត្តន៏នុះ។
ជាមួយគ្នានោះដែរ លោកមេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានធ្វើកាផ្តាំផ្ញើរ ដល់កងកំលាំងស្ថិតក្រោមឱវាទ របស់លោកក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាទូទៅ ដោយធ្វើយ៉ាងណា ត្រូវចូលរួមបង្កានឹងចូលរួមទប់ស្កាតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការ២៨វិច្ឆិកា នាចុងឆ្នាំ២០២០នេះ អោយបានទាំងអស់គ្ នាដោយស្តាប់នឹងចូលរួមអនុវត្តន៏ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជប់ខ្ជួន នឹងត្រូវចេះអនាម័យសំអាតដៃ ដោយលាងដៃទៅនឹងសាប៊ូ អាល់កុល ឬក៏ជែលអោយបានញឹកញាប់យ៉ាងតិច អោយ៣ទៅ៤ដងក្នុង១ថ្ងៃ លោកថាជំងឺឆ្លង១នេះ វាត្បិតតែពុំមានរូបរៀងអោយយើងមើលឃើញនោះ ពិតប្រាកដមែនតែវា ក៏បានធ្វើអោយពិភពលោកយើងនេះ ភ័យព្រួយដោយមិនអាចធ្វេសប្រហែស ជាមួយនឹងជំងឺផ្លូវដង្ហើម១នេះបានឡើយ៕ រូបភាព និងអត្ថបទ៖ សួន ក្រែង