More

    កំពុងឈររាប់លុយលក់ថ្នាំ ប៉ូលិសមកដល់វាយខ្នោះតែម្តង

    spot_img

    ភ្នំពេញ៖ ជនង្ស័យម្នាក់កំពុងឈរលក់ថ្នាំញៀន ដូចឈរលក់បន្លែផ្លែឈេី ត្រូវបានមត្ថកិច្ចប្រទះឃេីញសង្ស័យឃាត់សួរនាំ និងឆែករកឃេីញថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចសំណង់មិនរៀបរយ(វាលខ្សាច់ តាក់ហ្វាត) ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលេី បានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ ក្រោមការបញ្ជា ដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េងវិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដឹកនាំដោយរូបលោក ដែលជានាយប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចកេីតហេតុខាងលេី ក៏ប្រទះឃេីញជនសង្ស័យឈ្មោះ ចក់ រ៉ាវី កំពុងឈរលក់ថ្នាំញៀនតាមទីសាធារណៈ ទាំងកណ្ដាលយប់ស្ងាត់ លុះពេលឃេីញសមត្ថកិច្ច ជនសង្ស័យក៏ស្ទុះរត់គេចខ្លួន ចូលទៅក្នុងច្រកដេីម្បីរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវបានកម្លាំងសមត្ថកិច្ច ក៏រត់ដេញតាមចាប់ឃាត់ ខ្លួន បាន និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃេីញក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០២កញ្ចប់ ទេីបឃាត់ខ្លួនយកមកធ្វេីការសាកសួរ នៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លេីយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចដកហូតនោះ មាន៖ ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់តូច ពិតជារបស់ខ្លួនប្រាកដមែន។ បច្ចុបន្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img