ទំព័រដើម ទំព័រដើម ស្ត្រីម្នាក់សោះមានគ្រឿងញៀនជិត៣០គីឡូ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន

ស្ត្រីម្នាក់សោះមានគ្រឿងញៀនជិត៣០គីឡូ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន

- ពាណិជ្ជកម្ម -

បាត់ដំបង៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៥ សហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែនទ្រង់ទ្រាយធំមួយករណី ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០១និង៤៧នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ១-ឈ្មោះ ផាន់ ភុំរតនា ហៅ ហ្វា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេសថៃ រួមជាមួយវត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ម៉ាទឹកកកICE) ចំនួន៣០ដុំធំ ទម្ងន់២៩៨៥៧,០២ក្រាម (ពីរម៉ឺនប្រាំបួនពាន់ប្រាំបីរយហាសិបប្រាំពីរ កណ្តក់សញ្ញា សូនពីរក្រាម) ទូរស័ព្ទដៃចំនួន០២គ្រឿង (មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នើសុំខ្ចីដើម្បីស្រាវជ្រាវ) សៀវភៅធនាគារលេខ 5617125 មួយក្បាល ,សៀវភៅធនាគារលេខ 000 124959667 មួយក្បាល លិខិតឆ្លងដែនព្រះរាជាណាចក្រថៃលេខ AB4274373 មួយក្បាល។

ជនសង្ស័យ និងវត្ថុតាងបច្ចុប្បន្ន បាននិងកំពុងរៀបចំសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម