More

    អាវុធហត្ថស្រុកថ្មពួក បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ករណីគ្រឿងញៀន

    spot_img

    បន្ទាយមានជ័យ៖ ជនសង្ស័យ៤នាក់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវអាវុធហត្ថស្រុកថ្មពួកឃាត់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ។

    លោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកថ្មពួកឲ្យដឹងថា នៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២០២០ ជនសង្ស័យទាំង០៤នាក់ ដែលឃាត់ខ្លួនជាបន្តបន្ទាប់ ១.ឈ្មោះ ម៉ី យ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ ២.ឈ្មោះ ស្រឿន សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ ៣.ឈ្មោះ ញឿន គឹមហេង អាយុ២៤ឆ្នាំ ស្នាក់នៅធ្វើចំការ និងទី៤.ឈ្មោះ សំបូរ តៅមិញស៊ឺ ភេទប្រុស អាយុ១៥ឆ្នាំ ទាំង៤នាក់ មានទីលំនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

    ដកហូតបានវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទឹកកកចំនួន០២កូនថង់តូច និងសម្ភារៈ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០៣គ្រឿងផងដែរ។

    លោកបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានការពាក់ព័ន្ធនឹងករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនឲ្យជំនាញកងរាជអាវុថហត្ថ ខេត្តចាត់ការបន្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img