More

    នគរបាលចរាចរណ៍ចុះរៀបចំ សណ្តាប់ធ្នាប់នៅផ្សារអគ្គក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ សណ្តាប់ធ្នាប់ចរាចរណ៍ និងការដាក់តាំងលក់ទំនិញ របស់អាជីវករ នៅចំណុចផ្សារត្រី និងផ្សារអគ្គៈក្រុងប៉ោយប៉ែត មានរបៀបរៀបរយ ទាំងផ្នែកសណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាពល្អប្រសើរជាងមុន បន្ទាប់ពីការរៀបចំជាច្រើនសារ របស់អាជ្ញាធរ និងសមត្ថកិច្ច នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត។

    លោក ឈឿន ប៊ុនថា អធិការរងទទួលផែនការងារចរាចរណ៍ ក្រុងប៉ោយប៉ែត បានប្រាប់ថា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២០ ដោយទទួលបទបញ្ជា ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត កម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះរៀបសណ្តាប់ជុំវិញផ្សារអគ្គៈថ្មី ផ្សារត្រី នឹងនៅតាមបណ្ដាផ្លូវមួយចំនួនទៀត ឃើញថា ការឈប់ចតយានជំនិះគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់ មិនប៉ះពាល់ដល់ផ្លូវថ្មើរជើង ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈ ជាពិសេសការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាម របស់ប្រជាពលរដ្ឋកាន់តែមាន ភាពយល់ដឹងច្រើន និងមានសោភ័ណភាពល្អប្រសើរ ឡើងជាងមុន។

    លោក ឈឿន ប៊ុនថា បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាជីវករមួយចំនួនធំ បានចូលរួមសហការជាមួយសមត្ថកិច្ច អាជ្ញាធរបានល្អហើយ ទាក់ទងនិងការដាក់តាំងលក់ដូរទំនិញអីវ៉ាន់ ផ្សេងៗ និងបន្លែត្រីសាច់ ម្ហូបអាហារ ឃើញថាមានរបៀបរៀបរយល្អហើយ។ ដោយឡែកនៅតែពលរដ្ឋ និងអាជីវករមួយចំនួនតូចប៉ុណ្នោះ ដែលមិនទាន់បានចូលរួម។ ទោះជាយ៉ាងសមត្ថកិច្ច និងអាជ្ញាធរនិងព្យាយាមចុះរៀបចំ ណែនាំដល់ពួកគាត់ឲ្យបានញឹកញាប់ ដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ចរាចរណ៍ អនាម័យបរិស្ថាន សោភ័ណភាពក្រុង ឲ្យមានភាពកាន់តែល្អប្រសើរជាងនេះថែមទៀត៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img