More

    ចាប់បានក្រុមជួញគ្រឿងញៀន ១សំបុកក្នុងក្រុងប៉ៃលិន ឃាត់ខ្លួនបានមនុស្ស៤នាក់

    spot_img

    ប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាឲ្យ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន និងលោកវរសេនីយ៍ត្រី សេង ចិន្តា អធិការរងទទួលបន្ទុកផ្នែក ប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា ចុះបង្ក្រាបមុខសញ្ញា ជួញដូរគ្រឿងញៀនខុសច្បាប់ ចាប់បានទាំងសម្បុកតែម្តង។

    ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរស្ពានថ្ម ( ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៍មានបានឱ្យដឹងថា លោកស្នងការបានដឹកនាំកម្លាំង នគរបាលជំនាញ ចុះឃាត់ខ្លួនជនសង្ស័យនេះ គឺចាប់បានជនសង្ស័យប្រុសស្រីសរុបចំនួន០៤នាក់ ក្នុងនោះស្រី០១នាក់ ដកហូតសម្ភារៈវត្ថុតាងរួមមាន៖
    ១- ម្សៅក្រាមសថ្លាសង្ស័យជាម៉ាទឹកកកសរុបចំនួន១៩កញ្ចប់តូច
    ២- កាំបិតវែងចំនួន០៤ដើម
    ៣- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
    ៤- ដែកកេះចំនួន០៩ដើម
    ៥- ម្សៅរំសេវផ្ទុះចំនួន១ដប
    ៦- ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ចំនួន០១ដុំ
    ៧- ទូរស័ព្ទដៃចំនួន០២គ្រឿង ។
    ប្រភពបន្តថា បច្ចុប្បន្នផ្នែកប្រឆាំងគ្រឿងញៀន បាននាំខ្លួនសង្ស័យ រួមទាំងវត្ថុតាងខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img