More

    អភិបាលខេត្តកំពង់ស្ពឺចុះជួយ ច្រូតកាត់ប្រមូលទិន្នផលជូនពលរដ្ឋ នៅស្រុកសំរោងទង

    spot_img

    កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវខិតខំប្រមែប្រមូលទិន្នផលស្រូវ ឱ្យបានឆាប់រហាស់ ព្រោះនេះជារដូវប្រមូលផល ខណៈដែលខ្យល់រំហើយ បានចាប់ផ្តើមជាបន្តបន្ទាប់ ជៀសវាងទុកចោល ធ្វើឲ្យខូចទិន្នផលស្រូវ។

    នៅក្នុងថ្ងៃចុះសួរសុខទុក្ខ និងដឹកនាំក្រុមការងារ ចុះជួយប្រមូលទិន្នផលស្រូវ ជូនដល់ពលរដ្ឋភូមិទំនប់អូរ ឃុំក្រាំងអំពិល ស្រុកសំរោងទង នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ទិន្នផលស្រូវរបស់បងប្អូន ប្រជាពលរដ្ឋឆ្នាំនេះ បានផលច្រើនជាងឆ្នាំមុន ដូច្នេះត្រូវខិតខំប្រមូលផលឲ្យបានទាន់ពេល កុំឲ្យមានការខូចខាត។ ឯកឧត្តម ក៏បានផ្ដាំផ្ញើទៅ ដល់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមឱ្យធ្វើការបិទទ្វារទឹក និងថែរក្សាទឹក នៅក្នុងអាងទំនប់ ទាំងអស់នៅទូទាំងខេត្ត កុំបង្ហូរទឹកខ្ទះខ្ជាយ ដើម្បីទុកឱ្យបងប្អូនប្រជាកសិករ ដែលរស់នៅជិតតំបន់នោះ អាចប្រើប្រាស់ស្រោចស្រព ផលដំណាំ បង្កើនការលើកស្ទួយជីវភាព តាមរយៈប្រាក់ចំណូល បានពីការដាំបន្លែ និងដំណាំរួមផ្សំ យកទៅលក់នៅទីផ្សារជាដើម។

    បើយោងទៅតាមរបាយការណ៍ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រហូតមកដល់ពេលនេះ បងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ស្ពឺ ច្រូតកាត់ និងប្រមូលទិន្នផលស្រូវលើផ្ទៃដី១២០.៩៩៨ហិចតា លើផ្ទៃដី ១៥៥.៥៩១ ហ.ត ស្មើនឹង ៤១.៧០ភាគរយ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img