ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូកញ្ចាស់ មកប្តូរយកម៉ូតូថ្មី ខណះកំពុងធ្វេីសកម្មភាព ស្រាប់តែអ្នកផ្ញេីម៉ូតូឃេីញទាន់ ស្រែកផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរ ចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅទីតាំងផ្ញើរម៉ូតូ ភូមិត្រពាំងសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សួន ប៊ុន្នី ភេទប្រុសអាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះម៉ែន ចន្ទ សុខារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមកពីកន្លែង ស្នាក់នៅខណ្ឌសែនសុខ មកកន្លែងកើតហេតុ រួចផ្ញើរម៉ូតូដូចនៅកន្លែងខាងលើដូចសព្វដង ស្រាប់ជនសង្ស័យខាងលើ បានយកម៉ូតូម៉ាកវីវ៉ា ពណ៍ខ្មៅស៊េរីចាស់ មកធ្វើដាក់ផ្ញើរ ដើម្បីបន្លំដូរយកម៉ូតូថ្មីស្របពេល ដែលជនសង្ស័យកំពុងធ្វើសកម្មភាព បណ្តើរម៉ូតូជនរងគ្រោះ ចេញត្រូវបានអ្នកមើលការនៅទីនោះ ឃើញក៏ស្រែកផ្អើលឆោឡោ តាមចាប់ជនសង្ស័យបានភ្លាមៗ រាយការជូនសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍កាកាបទី២ កសាងសំណុំរឿងបញ្ជូន ទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល