More

    រៀបឧបករណ៍ឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

    spot_img

    បាត់ដំបង៖ បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញ ស្លាប់អណ្តែតក្នុងទឹកអូរ យ៉ាងអាណោចអាធម៌ ក្រោយពេលចេញ ទៅឆក់ត្រីបាត់ខ្លួនអស់ពីរយប់។

    ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថាសាកសព ដែលត្រូវប្រទះឃើញមានឈ្មោះ ហឿន សោម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

    តាមការបំភ្លឺរបស់ ឈ្មោះ ម៉េង នី ដែលត្រូវជាប្រពន្ធសពបានប្រាប់ថា នៅវេលាម៉ោង២២នឹង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានឃើញប្ដីយកម៉ូទ័រឆក់ត្រីដើរចេញពីផ្ទះ ហើយខ្លួនក៏សួរទៅឆក់ត្រីនៅឯណា ប្ដីក៏ឆ្លើយប្រាប់វិញថា ទៅឆក់ត្រីនៅឯអូរខាងជើងភូមិ ហើយក៏បាត់រហូតដល់ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏មិនឃើញប្ដីត្រឡប់មកផ្ទះវិញខ្លួន បានប្រាប់បងប្អូនអោយ ចេញជួយដើររកតែរកមិនឃើញ។

    លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទីព្រឹក ខ្លួនបានដំណឹងពីឈ្មោះ ហឿន សឺន ដែលត្រូវជាបងថ្លៃរបស់ខ្លួនថា បានរកឃើញប្តីខ្លួនហើយគឺស្លាប់ នៅចំណុចអូរហែម ដោយសារឆក់ម៉ូទ័រត្រី ហើយខ្លួនក៏ទៅមើលឃើញថា ប្ដីខ្លួនស្លាប់អណ្ដែតទឹក ដោយដៃកាន់ដែកឆក់ពិតប្រាកដមែន។

    ក្រោយពីឃើញដូច្នោះ ក៏បានរាយការណ៍អោយសមត្ថកិច្ច នគរបាលប៉ុស្ដិ៍មូលដ្ឋាន ចុះមកមើលពិនិត្យ និងធ្វើកោសល្យវិច័យរួចមក ក៏បានសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារឆក់ឧបករណ៍ម៉ូទ័រឆក់ត្រី របស់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់អោយក្រុមគ្រួសារ ទទួលយកទៅដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img