More

    សមត្ថកិច្ចខេត្តបាត់ដំបង ចាប់បញ្ជូនជនបរទេសម្នាក់ បញ្ជូនឲ្យនាយកដ្ឋានក្រោយ រកឃើញថាស្នាក់នៅខុសច្បាប់

    spot_img

    បាត់ដំបង៖ នគរបាលការិយាល័យ ការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួន ជនបរទេសម្នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ នៅក្នុងមូលដ្ឋាន សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

    បុរសជនបរទេស ដែលឃាត់ខ្លួន ជាជនជាតិចិន មានលិខិតឆ្លងដែន ចូលមកក្នុងប្រទេសកម្ពុជាមិនត្រឹមត្រូវ តាមច្បាប់អនុញ្ញាតិ មានឈ្មោះ CAO XIAO GUNG អាយុ៥៧ឆ្នាំ ចូលមក កាន់ប្រទេសកម្ពុជា នៅដេីមឆ្នាំ២០២០ ហេីយបានមកស្នាក់ នៅក្នុងខេត្តបាត់ដំបង ក្នុងរយៈជិត១ឆ្នាំហើយ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងសម្រេចបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្តទៀតតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img