ទំព័រដើម ទំព័រដើម ឆេះតូបលក់អុីវ៉ាន់ចាប់ភួយ ខាតអស់ទឹកប្រាក់ប្រហែល៨ពាន់ដុល្លា

ឆេះតូបលក់អុីវ៉ាន់ចាប់ភួយ ខាតអស់ទឹកប្រាក់ប្រហែល៨ពាន់ដុល្លា

- ពាណិជ្ជកម្ម -

បាត់ដំបង៖ តូបលក់ដូរអុីវ៉ាន់ចាប់ភួយមួយកន្លែង ក្រុមទី៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្ថិតក្នុងស្រុកបវេល ត្រូវបានអគ្គីភ័យ ឆាប់ឆេះអស់គ្មានសល់ កាលពីវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា តូបដែលបានឆាបឆេះដោយសារភ្លើងនេះ ជាតូបលក់ដូរចាប់ភួយ មានទំហំ ៩ម×៦ម ប្រក់សង្ក័សី ជញ្ជាំងក្ដារ ត្រូវរងការខូចខាតទាំងស្រុង គិតជាទឹកប្រាក់អស់ប្រហែល ៨០០០ដុល្លា។ ប្រភពបានបញ្ជាក់ថា តូបខាងលើជាកម្មសិទ្ធិរបស់ ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ចំពោះមូលហេតុនៃការឆាបឆេះ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគឺផ្តើមចេញពី ការបូបសាំង នៅក្បែរចង្ក្រាន ទើបបណ្តាលឲ្យឆាប ហើយក៏ឆេះតែម្តង។ តែគួរឲ្យស្តាយ ពេលកំពុងឆេះ ពុំមានអ្នកជួយពន្លត់ ឲ្យបានទាន់ពេលវេលាឡើយ ទើបបណ្តាលឲ្យឆេះទាំងស្រុងបែបនេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

   

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម