បន្ទាយមានជ័យ៖ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ប្រឡងបាក់ឌុបខាងមុខនេះ អាជ្ញាធរណែនាំ ដល់ម្ចាស់ផ្ទះសំណាក់ មិនឲ្យតំឡើងថ្លៃ និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល កិច្ចប្រជុំពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិ ឆ្នាំ២០២០នេះ ទូទាំងខេត្តមានចំនួន៧មណ្ឌល ស្មើនឹង ២២៤បន្ទប់ ដែលមានសិស្សជិត ៦,០០០នាក់ ហើយក្រសួងអប់រំយុវជន និងកីឡា បានណែនាំឲ្យរៀបចំការប្រលងឆ្នាំនេះ ដោយអនុវត្តន៍ តាមការណែនាំក្រសួងសុខាភិបាល នៅពេលបិទបញ្ជីឈ្មោះ រៀបចំបេក្ខជនប្រឡង រក្សាគម្លាតដាច់ឆ្ងាយពីគ្នា។ សម័យប្រឡងនិងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា ការប្រជុំពិភាក្សា អំពីការសង្កេតការប្រឡងបាក់ឌុប ឆ្នាំ២០២០នេះ សុំឲ្យអភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីតស្ថាប័នពាក់ព័ន្ធ ត្រូវណែនាំដល់ម្ចាស់ផ្ទះសំណាក់រឬ កន្លែងអាហារដ្ឋានមិនត្រូវតំឡើងថ្លៃ ហើយត្រូវគោរពឲ្យបានគោលការណ៍ របស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩ ត្រូវមានការចូលរួម ពីមន្ត្រីសុខាភិបាលដូចជារថយន្តសង្គ្រោះ និងធ្វើការពិនិត្យបេក្ខជនប្រឡង ដោយវាស់កំដៅ និងពាក់ម៉ាស លាងដៃដោយអាកុល និងជែលបើវាស់កំដៅជាប់សង្ស័យត្រូវដាក់ ក្នុង១បន្ទប់ចំនួន៥នាក់។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀមម៉ាស និងអាកុលជែល អនុវត្តន៍តាមគោលការ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់កូវីដ១៩ ដែលមន្ត្រីសុខាភិបាល ធ្វើការពិនិត្យលើបេក្ខជន ចូលប្រឡង និងលាងដៃដោយអាកុល និងចែកម៉ាស នៅមុខមណ្ឌលទាំង៧កន្លែង ហើយត្រៀមអាកុលលាងដៃដាក់ នៅមុខបន្ទប់និងបន្ទប់ទឹក នៅពេលបេក្ខជនចេញចូល សម្រាប់លាងដៃការពារឲ្យបានមុនថ្ងៃប្រឡង រយៈពេល២ ទៅ៣ថ្ងៃ និងបាញ់ថ្នាំមូស និងថ្នាំសម្លាប់ វីរ៉ុសកូវីដ១៩តាមបន្ទប់ប្រឡងបិទទ្វារ រហូតដល់ថ្ងៃប្រឡង៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ