ទំព័រដើម ទំព័រដើម មន្ត្រីជំនាញចុះឃាត់សកម្មភាព ជីករណ្តៅដីមួយកន្លែង ក្រោយរកឃើញថាធ្វើល្មើសច្បាប់

មន្ត្រីជំនាញចុះឃាត់សកម្មភាព ជីករណ្តៅដីមួយកន្លែង ក្រោយរកឃើញថាធ្វើល្មើសច្បាប់

- ពាណិជ្ជកម្ម -

បាត់ដំបង៖ កម្លាំងជំនាញនៃមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង បានចុះធ្វើការត្រួតពិនិត្យ និងបញ្ឈប់ភ្លាមៗ នូវសកម្មភាពរបស់ឈ្មួញ ដែលធ្វើអាជីវកម្មកាយរណ្តៅដី ក្រោយរកឃើញថា កំពុងកាយជ្រុល លើសទៅហ្នឹងច្បាប់អនុញ្ញាត។

នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកខាងលើនេះ ដែរធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើទីតាំងរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ស៊ុន ស៊ីធួន ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង។

លោក ស៊ុន ស៊ីធួន ប្រធានការិយាល័យធនធានរ៉ែបានអោយដឹងថា ក្រោយពីការចុះពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុនធ្វើអាជីវកម្មកាយរណ្តៅយកអាចម៍ដីលក់ នៅចំណុចទីតាំងខាងលើម្ចាស់ឈ្មោះ ជុំ ណូ រស់នៅភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែល-រណ្តៅចាស់មាននិយាមកា x; 0311228 / y; 1447555 មានទំហំ បណ្ដោយ 140 ម៉ែត្រX ទទឹង 70ម៉ែត្រXជម្រៅ 5ម៉ែត្រ=49000ម៉ែត្រគូប
-រណ្តៅថ្មីមាននិយាមកា x; 0311242 /y; 1447531 មានទំហំ បណ្ដោយ 60ម៉ែត្រXទទឹង 30ម៉ែត្រXជម្រៅ 5ម៉ែត្រ =9000ម៉ែត្រគូប ដូច្នេះម្ចាស់ធ្វើអាជីវកម្មប្រតិបត្តិការ កាយអាចម៌ដីលើសចំនួន 9000ម៉ែត្រគូប។

លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថា ក្រោយពីពិនិត្យឃើញថា ក្រុមហ៊ុនខ្លួនបានប្រព្រឹត្តលើស ទៅហ្នឹងច្បាប់អនុញ្ញាត ម្ចាស់អាជីវកម្មខាងលើ ក៏ទទួលស្គាល់ និងសុខចិត្តចូលខ្លួន ទៅបំពេញបែបបទនៅមន្ទីររ៉ែ និងថាមពលនាព្រឹកស្អែក ដើម្បីបង់ថវិកាបន្ថែមនៅបរិមាណដី ដែលលើសចូលថវិការដ្ឋចំនួន 9000ម៉ែត្រគីប។

ប្រសិនបើម្ចាស់អាជីវកម្ម មិនបង្ហាញខ្លួនទេនោះ នឹងត្រូវរងការផាកពិន័យ 2%ច្បាប់ជាធរមាន ហើយក្នុងករណីម្ចាស់ទីតាំង ឬការដ្ឋានធ្វើអាជីវកម្មពុំអនុវត្តតាមខ្លឹមសារ នៃការណែនាំខាងលើនេះទេ នោះមន្ទីរនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ដោយពុំទទួលខុសត្រូវ នូវរាល់ការខូចខាត ឬបាត់បង់នូវសម្ភារៈអ្វីៗឡើយ។

គួរបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ត្រង់មាត្រា ៣៥ថ្មី ត្រូវផាកពិន័យគុណនឹងពីរដង នៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែ ដែលបានជីកកន្លងមកតាមតម្លៃទីផ្សារ ឬផាកពិន័យចំនួន ១៥០០០០០រៀល (មួយលានប្រាំសែនរៀលគត់)ក្នុងមួយថ្ងៃគិតចាប់ពីថ្ងៃ ដែលប្រតិបត្តិការជីកយករ៉ែនោះ ត្រូវបានបញ្ចប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម