More

    ចាប់បានយុវជនម្នាក់មានគ្រឿងញៀន ពេលឆែកឆេត្រួតពិនិត្យអាវុធជាតិផ្ទះ

    spot_img

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1I-1644 ឆ្លងកាត់គោលដៅ បម្រុងជិះគេចខ្លួន ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនឆែកឆេរ រកឃើញថ្នាំញៀន១កញ្ចប់។

    ប្រតិបត្តិការនេះធ្វើឡើង កាលពីមួយលាម៉ោង០៩យប់ថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជ ធានីភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសួរនាំ នៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img