More

    ក្រពើដែលបាត់ខ្លួនកាលទឹកជំនន់ ទើបប្រទះឃើញក្នុងក្រុងសិរីសោភ័ណ្ឌ

    spot_img

    បន្ទាយមានជ័យ៖ កាលពីអំឡុងខែតុលា ទឹកកំពុងជន់លិចខ្លាំង បានលេចឮព័ត៌មានថា មានក្រពើដេញតាមទូកនេសាទ រហូតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ផ្ញើសារជាសម្លេង ឲ្យកម្លាំអឃ្លាំមើលតាមដាននោះ ឥលូវឃើញមែនហើយនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

    ក្រពើនេះមានទំងន់ប្រមាណជា១៥គីឡូក្រាម ដោយក្រពើនេះបានជាប់មង របស់ជាងម៉ូតូម្នាក់ ឈ្មោះ ទេព ដាវ ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិអន្លង់មានទ្រព្យ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ករណីដែលប្រជាពលរដ្ឋឃើញក្រពើនេះ ព័ត៌មានពិតប្រាកដមែន តែក្រពើនេះ បានជាប់មោង ហើយក៏បានស្លាប់ផងដែរ។

    គួរជំរាបថា ទោះបីជាល្បីព័ត៌មានថា មានក្រពើប្រដេញទូកនេសាទរបស់ ប្រជាពលរដ្ឋកាលពីទឹកជំនន់ រហូតដល់មានក្រពើ ជាប់មងជាក់ស្តែងក៏ពិតមែន តែខេត្តបន្ទាយមានជ័យ ពុំមានអ្នកស្លាប់ឬ អ្នករងរបួសដោយសារក្រពើឡើយ ហើយក៏មិនទាន់ដឹងថា ក្រពើនេះ ចេញពីប្រភពណានោះទេ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img