បាត់ដំបង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ដោយមានអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងទាំងស្រុង ស្ថិតនៅក្រុមទី០១ ភូមិចំការឫស្សី សង្កាត់ ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៧និង០០នាទី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជា ម្ចាស់ផ្ទុះមាន ឈ្មោះ ពិន សម្បត្តិ ភេទ ស្រី អាយុ៦៧ឆ្នាំ រស់កន្លែងកើយហេតុខាងលើ។
ជុំវិញគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យរង គ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែលំនៅដ្ឋាន ទំហ៊ំបណ្តោយ១៥ម៉ែត្រ និងទទឹង០៨ម៉ែត្រ រួមទាំងទ្រព្យសម្បត្តិផង ត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង។ ជនរងគ្រោះសន្និដ្ឋានដោយខ្លួនឯងថា គ្រោះអគ្គិភ័យដែលកេីតឡេីង ក្នុងលំនៅដ្ឋានរបស់គាត់ គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គិសនី។
មហាជជននៅកន្លែងកេីតហេតុលេីឡើងថា បើមិនមានការជួយអន្តរាគមន៍ ទាន់ពេលវេលាទេនោះ អគ្គិភ័យនឹងឆ្លងរៀលដាលបន្ត ទៅលំនៅដ្ឋានក្បែរនោះ ហេីយទីនោះជាទីកន្លែង ដែលពលរដ្ឋ លោកប្រកបអាជីវកម្មលក់ហ្កាសនិង ស្តុកនៅក្បែរគ្នា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ