កោះកុង៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលាដំបូងខេត្តកោះកុង បានរៀបចំកម្មវិធី អធិការកិច្ចរបស់សាលា ដំបូងខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការងារសភាស៊ើបសួរ និងការអនុវត្តច្បាប់ របស់អយ្យការអមសាលាដំបូង ខេត្តទាំងបី មន្ត្រីនគរបានយុត្តិធ៌ម និងការងារពន្ធនាគារ ក្នុងតំបន់សាលាឧទ្ទរណ៍ព្រះសីហនុ ប្រចាំឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ទរណ៍ ព្រះសីហនុ និងឯកឧត្តម សរ យសថាវរ: អគ្គព្រះរាជ្យអាជ្ ញានៃអយ្យការអមសាលាឧទ្ទរណ៍ តំបន់ខេត្តព្រះសីហនុ។
ឯកឧត្តម សុខ កល្យាណ ប្រធានសាលា ឧទ្ធរណ៍ខេត្តព្រះសីហនុ បានប្រាប់ដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង ចាំបាច់បង្កើនការត្រួតពិនិត្យ គ្រប់គ្រងសំណុំរឿងក្តី អោយបានម៉ត់ចត់បំផុត ពិសេសផ្នែកលេខារដ្ឋានសូមពង្រឹងការចុះបញ្ជី អោយបានគ្រប់ជ្រុងជ្រោយ ធានាអំពីព័ត៌មានច្បាស់ លាស់នៃសំណុំរឿងក្តីនីមួយៗ បើយើងចុះបញ្ជីរបានល្អគឺងាយស្រួល ក្នុងការធ្វើរបាយការណ៍ប្រចាំខែ។
ឯកឧត្តម សុខ កល្យាណ ប្រធានសាលា ឧទ្ធរណ៍ខេត្តព្រះសីហនុ បានទាមទារឲ្យប្រធាន ព្រះរាជអាជ្ញា លេខារដ្ឋាន មន្ត្រីនិងបុគ្គលិកសាលាដំបូង នៃខេត្តកោះកុងទាំងមូល យកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅការពិនិត្យគ្រប់គ្រង លើសំណុំរឿងនីមួយៗ ឲ្យបានគ្រប់ជ្រុងជ្រោយ នេះជាចំណុចសំខាន់ ទាំងការចុះបញ្ជីសំណុំរឿង ដំណើរការនីតិវិធីការ ប្រកាសសាលក្រមស្ថាពរជាដើម។
ឯកឧត្តមប្រធានសាលាឧទ្ទរណ៍ បានគូសបញ្ជាក់ទៀតថា បើកាលណាពុំមានពិនិត្យ ចុះបញ្ជីពិនិត្យសំណុំរឿង មិនបានច្បាស់លាស់ត្រឹមត្រូវ វាជាបញ្ហាប្រឈម ខ្វះព័ត៌មានសម្រាប់ដំណើរការ និតិវិធីក្នុងអង្គសវនាការ ហើយបើមានការចុះបញ្ជីសំណុំរឿង បានល្អត្រឹមត្រូវហើយនោះ វានឹងងាយស្រួលធ្វើរបាយការណ៍ប្រចាំខែ មិនមានការកកស្ទះសំណុំរឿងនោះទេ។
ឯកឧត្តមបញ្ជាក់ទៀតដែរថា មួយទៀតត្រូវពង្រឹងយកចិត្តទុកដាក់ពី ស្ថានភាពនៃការឃុំខ្លួន គឺត្រូវពិនិត្យអោយបានច្បាស់ លលាស់ម៉ត់ចត់បំផុត អំពីការសំរេចឃុំ ខ្លួន បើមិនមានភាពចាំបាច់ ក្នុងការឃុំខ្លួនទេ គួរកុំឃុំខ្លួនអោយសោះ ព្រោះការឃុំ ខ្លួននេះ ត្រូវតែមានអង្គហេតុអោយបានច្បាស់លាស់ នឹងពិនិត្យឲ្យអស់លទ្ធភាព ជាមុនសិន ព្រោះវាទាក់ទិន នឹងការបិតសិទ្ធិសេរីភាពសិទ្ធិបុគ្គល និងសិទ្ធិមនុស្សទូទៅ ដែលងាយរងភាពអយុត្តិធម៌ណាមួយ។
ឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានលើក ឡើងថា បច្ចុប្បន្នខេត្តមិនមាន សំណុំរឿងកកស្ទះនោះទេ ដោយបានខិតខំប្រឹង ប្រែងដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌ រួចរាល់អស់ហើយ កាលពីខែតុលាកន្លងទៅ។
ឧត្តមសេនីយ៍ទោ គ្រី ប៊ុនថា ប្រធានពន្ធនាគាខេត្តកោះកុង ក៏បានបង្ហាញឲ្យដឹងថា ដោយគិតត្រឹមថ្ងៃ១៥វិច្ឆិកា ឆ្នាំ២០២០នេះ មានជនជាប់ឃុំ សរុប ៦៥៩ នាក់ ដែលមានស្រី ៥៩ នាក់ ក្នុងនោះ ជនត្រូវចោទ ចំនួន ៥២ នាក់ ជនជាប់ចោទ ៧៤ នាក់ ពិរុទ្ធជន ២០៦នាក់ នឹងទណ្ឌិត ៣២៧នាក់។ លោកគ្រី ប៊ុនថា បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ ស្ថានភាពក្នុងពន្ធនាគា គឺមានស្ថានភាពតូចចង្អៀត ពុំអាចផ្ទុកជនជាប់ឃុំ ឱ្យបានល្អទៅតាមគោលការណ៍នោះទេ៕ រូបភាព និងអត្ថបទ៖ សុគន្ធី