More

    អនុប្រធានទី១នៃអាជ្ញាធរមីន ចែកអំណោយដល់ពលរដ្ឋដែល រងគ្រោះដោយសារមីន៥០០គ្រួសារ

    spot_img

    ប៉ៃលិន៖ ថ្លែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមុខសាលាខេត្តប៉ៃលិន ក្នុងពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគ ដល់ជនរងគ្រោះថ្នាក់ដោយសារមីន នៅក្នុងខេត្តប៉ៃលិនចំនួន៥០០នាក់ ឯកឧត្តម លីធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានសង្កត់ធ្ងន់ថា ជនពិការមិនមានន័យថា អសមត្ថភាពនោះទេ ផ្ទុយទៅវិញអ្នកពិការសុទ្ធជាអ្នកមានស្នាដៃ ជាវីរជនជាអ្នកការពារទឹកដី ប្តូសាច់ប្តូរឈាម និងបូជាជីវិតដើម្បីជាតិ និងប្រជាជនយើង។ម្យ៉ាងទៀតបច្ចុប្បអ្នកពិការគាត់ ក៍ជាជីតាល្អឪពុកល្អជាបងជាប្អូនល្អ ឬជាកូនល្អនិងជាជីដូនជាម្តាយជាប្រពន្ធ និងជាកូនល្អផងដែរ។

    ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ជនពិការនៅខេត្តប៉ៃលិននេះ សុទ្ធតែជាអ្នកចូលរួមចំណែកអនុវត្តន៍ គោលនយោបានឈ្នះឈ្នះ របស់សម្តេចតេជោដើម្បីនាំមកនូវ សុខសន្តិភាពពេញបរិបូរណ៍ រហូតដល់សព្វថ្ងៃនេះ នេះសរបញ្ជាក់ឲ្យឃើញថា ជនពិការទាំងអស់មានគុណបំណាច់ ចំពោះជាតិធំធេងណាស់ ដែលពួកយើងទាំងអស់គ្នា មិនអាចបំភ្លេចគូណណូបការ:នេះបានទេ។

    ជាមួយគ្នាឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសថា ក្នុងនាមរដ្ធាភិបាលខេត្ត សូមស្វាគមន៍ទេសរដ្ឋមន្ដ្រី អនុប្រធានទី១អាជ្ញាធរមីន ដែលបានលះបង់ពេលពេលវា ចុះមកសួរសុខទុក្ខ និងយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន មកចែកជូនដល់ជនរងគ្រោះ ដោយសារមីន ក្នុងខេត្តប៉ៃលិន។

    អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូន ដែលជាជនពិការទាំងអស់ កុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាល មិនទុកពុកម៉ែបងប្អូនចោលទេ គឺជានិច្ចកាលសម្តេច តែងតែនឹករលឹក និងសួរសុខទុក្ខតាមរយះ ថ្នាក់ដឹកនាំក្រោមជាតិដូចជាពេលនេះ។ ម្យ៉ាងទៀតសូមបងប្អូនថែរក្សាសុខភាព និងស្តាប់ការណែនាំ ពីក្រសូងសុខាភិបាល ដើម្បីជៀងផុតពីជម្ងឺកូវិដ១៩នេះ។

    បញ្ជាក់ថាអំណោយជាគ្រឿង ឧបភោគបរិភោគ ដែលចែកជូនពលរដ្ឋជាជនពិការដោយសារមីន ចំនួន៥០០គ្រួសារនេះ ជាអំណោយរបស់អាជ្ញាធរមីន រួមមាន៖
    ១. អង្ករ ២០គីឡូក្រាម
    ២. ទឹកត្រី ១យួរ
    ៣.ទឹកសុីអុីវ ១យួរ
    ៤. មីម៉ាម៉ា ១កេះ
    ៥. ត្រីខ ៥កំប៉ុង
    ៦.សាប៊ូ៤ដុំ
    ៧.ថវិការចំនួន ២០,០០០រៀលផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img