More

    មន្ត្រីជំនាញចុះពិនិត្យ និងព្យាបាលសត្វគោរបស់ពលរដ្ឋ ដែលកើតជំងឺអុតក្តាមនៅភូមិតាកឹង

    spot_img

    ព្រះវិហារ៖ ក្រោយទទួលបានពត៏មាន ពីប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោ នៅភូមិតាកឹង ឃុំ ថ្មីស្រុកគូលែនខេត្តព្រះវិហារ ដែលពួកគាត់មានការព្រួយបារម្មទៅលើ សត្វគោរបស់ពួកគាត់ ដោយបច្ចុប្បន្នសត្វគោពួកគាត់កំពុងផ្ទុះជំងឺឈឺ បណ្តាលអោយសត្វគោរបស់ពួកគាត់ឈឺងាប់ ជាបន្តរបន្ទាប់ស្ទើររៀងរាល់ថ្ងៃ។ដោយបានការណែនាំនឹងចង្អុលបង្ហាញពីលោកព្រឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ នឹងនេសាទខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកហុង លីមប្រធានការិយាល័យផលិតកម្មនឹងបសុសព្យាបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរបស់លោក ចុះទៅពិនិត្យសត្វគោរបស់បងប្អូន ដែលកំពុងតែផ្ទុះជំងឺ នៅក្នុងភូមិឃុំខាងលើនោះ។

    បន្ទាប់ពីចុះពិនិត្យទៅលើស្ថានភាពជំងឺ ដែលបាននិងកំពុងតែកើតទៅលើសត្វគោទាំងអស់ នាឪកាសនោះលោក ហុង លីមប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្ត បានវិនិច្ឆ័យទៅលើជំងឺដែលកើតទៅលើសត្វគោនោះថាវា(គឺជំងឺអុតក្តាម) ហើយជំងឺអុត ក្តាមនោះទៀតសោត លោកថាភាគច្រើនដែលកើតមានឡើងទៅលើតែលើប្រភេទកូនគោតូចៗ ដែលមានវ័យកំពុងតែបំបៅដោះមេរបស់វាតែប៉ណ្ណោះហើយរកសញ្ញាដែលវាបង្ហាញ នៅលើសត្វគោដែលកំពុងកើតជំងឺអុត ក្តាមនោះគឺវាមានរោគសញ្ញាសំគាល់របស់វា ដោយ ទី១សត្វគោ បញ្ចេញអាក្ការះហៀសំបោ បានន័យថាកំដៅរបស់វាឡើងខ្លាំង អាចធ្វើអោយសត្វដែលមានជំងឺទាំងនោះបង្កអោយពងបែកនៅក្នុងមាត់។

    រោគសញ្ញាទី២បង្ហាញអោយឃើញថា នៅតាមចង្វែក នៃក្រចកជើងគោទាំងបួនគឺពងបែក បណ្តាលអោយមានដំបៅលក្ខះបែបនេះហើយ ដែលធ្វើអោយសត្វគោដែលកើតជំងឺអុត ក្តាមនេះបង្កអោយមានសត្វដង្កូវកើតនៅតាមចង្វែកជើងរបស់វានោះ។ ដែលអាក្ការះបែបនេះធ្វើអោយសត្វគោទាំងនោះ អាចងាប់បាត់បង់ជីវិតបាន។

    ជាមួយនឹងកាណែនាំ នឹងវិភាគវិនិច្ឆ័យលើរោគសញ្ញា ដែលកើតទៅលើសត្វគោដើម្បី អោយបងបងប្អូនប្រជាពលរដ្ឋ អោយលោកបានស្វែងយល់ នូវជំងឺផ្សេងដែលកើតមានឡើង ចំពោះសត្វគោនោះលោកប្រធានក្រុមការងារ ក៏បានធ្វើកាណែនៃដល់ប្រជាកសិករ ដែលជាអ្នកអ្នកចិញ្ចឹមសត្វគោធ្វើយ៉ាងណានូវពេលដែលយើងចិញ្ចឹមវា បានហើយយើងត្រូវមើលថែវា ដោយចាត់ទុកវាជាសមាជិកគ្រួសារ នៅក្នុងគ្រួសាររបស់យើងយ៉ាងដូច្នេះហើយមួយវិញទៀត លោកថានូវពេល ដែលសត្វកំពុងមានសុខភាពល្អត្រូវធ្វើវ៉ាក់សាំងអោយបានគ្រប់ចំនួន ហើយក្នុងកាចាក់វ៉ាក់សាំងនឹងទៀត លោកថាបើចាក់ការពារអុតក្តាមគឺកាពារបានតែជំងឺអុតក្តាមតែ១មុខតែប៉ុណ្ណោះ ចឹងដើម្បីបង្កាបានកុំអោយគោឈឺ ត្រូវចាក់វ៉ាក់សាំងអោយបានគ្រប់គ្រាន់ទៅតាមកាណែនាំរបស់ពេទ្យសត្វ ឬក៏មន្ត្រីជំនាញណាមួយបន្ថែមពីនេះ លោកថានូវពេលណាមានករណីជំងឺនេះកើតច្រើន ទៅលើសត្វគោខុសពីធម្មតាត្រូវប្រយ៉ាប់រាយកា ទៅពេទ្យសត្វភូមិដែលនៅជិតក៏ដូចអាជ្ញាធរភូមិឃុំ ឬក៏អាចទៅមន្ត្រីកសិកម្មស្រុក ដើម្បីអោយមន្ត្ត្រីទាំងនោះផ្តល់ប្រឹក្សា នឹងរកវិធានការណាមួយជួយបង្កាទប់ស្កាត ដើម្បីកុំអោយជំងឺទាំងនេះ រីករាលដាលពីសត្វ១ទៅសត្វ១បាន។
    ជាចុងក្រោយលោកប្រធានផលិតកម្មបសុព្យាបាល ក៏បានចែកថ្នាំប្រភេទពណ៏ស្វាយ ក៏ដូចជាថ្នាំពេទ្យនឹងសេរាំងទុកសម្រាបចាកថ្នាំព្យាល ទៅលើសត្វគោដែលកំពុងតែមានកើតជំងឺអុត ក្តាមនេះដល់លោកយាយម្នាក់ ដែលធ្លាប់មានបទពិសោធព្យាបាល ទៅលើប្រភេទសត្វគោប្រចាំ ក្នុងភូមិខាងលើនេះមួយចំនួនផងដែរ៕ រូបភាព និងអត្ថបទ៖ សួនក្រែង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img