More

    មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលអាវរងារជាង១០០អាវ ដែលជាអំណោយរបស់សម្តេចតេជោ

    spot_img

    ព្រះវិហារ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាប្រភេទអាវរងារដែលមានចំនួន១២១អាវ ត្រូវបានលោកឩត្តសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការចែកជូនដល់មន្ត្រីនាយ នឹងពលអាវុធហត្ថទូទាំង៨ក្រុងស្រុក ចំណុះខេត្តព្រះវិហារ។

    ពិធីចែកអាវរងានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

    ឆ្លៀតក្នុងឪកាសនោះ លោកឩត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានលើកឡើងថា ក្នុងនាមលោកដែលជាថ្នាក់ដឹកនាំ ក្នុងជួរកងកំលាំងលោកសូមគោរព នឹងថ្លែងអំណរគុណដលសម្តេចតេជោ ដែលជានិច្ចកាលសម្តេចលោកតែងតែ យកចិត្តទុកដាក់មកលើសុខទុក្ខ របស់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលទឹកចិត្ត ដ៏ថ្លៃថ្លានេះហើយដែលស បញ្ជាក់អោយឃើញកាន់តែច្បាស់ថាក្នុងនាមសម្តេច ដែលជាអគ្គមេបញ្ជាកាជាន់ខ្ពស់ផ្កាយមាស៥ផុតលេខ គឺលោកតែងតែមានភក្តីភាពអានិតអាសូរមកដល់ កងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ហើយ ក៏មិនធ្វើអោយភាពឯការដែលកើតមានឡើងរវៀងសម្តេចជាមួយ នឹងថ្នាក់ដឹកនាំកងកំលាំងដែលជានាយ ក៏ដូចពលកងកំលាំងប្រដាប់អាវុធនោះឡើយ។

    ជាមួយនឹងកាឆ្លើយតបនូវគុណូបក្ការះគុណ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលជាមគ្គុទេសន៏ដ៏ឆ្នើមមួយនេះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វើកាដាសតឿននឹងក្រើនរំលឹក ដល់នាយនាយរងនឹងពលអាវុធហត្ថដែលស្ថិតក្រោមឪវាទ របស់ខ្លួនធ្វើយ៉ាងណាត្រូវយកតួរនាទី របស់ខ្លួនដែលជាមន្ត្រីនគរបាលយុត្តិធម៏ត្រូវប្រកាន់ខ្ជាប់ នូវក្រមសិលធម៏ អោយសមជាកងកំលាំងប្រដាប់អាវុធ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋហើយត្រូវតបស្នងសងគាត់វិញ នូវភាពស្មោះត្រងគោរពស្រលាញ់ នឹងជាពិសេសកាតព្វកិច្ចក៏ដូចជាភារកិច្ចស្នូលក្នុងនាមយើងជា កងលំលាំងត្រូវតែស្មោះត្រង់ ជាមួយអង្គព្រះមហាក្សត្រ ជ្រកក្រោមរដ្ឋធម្មនុញ្ញនឹងការពាររដ្ឋធម្មនុញ្ញស្រប់ច្បាប់១ ដែលកើតចេញពីកាបោះឆ្នោតត្រឹមត្រូវ នឹងផ្តល់សេចក្តីទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។

    ទទ្ទឹមនឹងនោះលោកមេបញ្ជាការ ក៏បានលើកឡើងផងដែរថា ពាក់ពន្ធ័នឹងសន្តិសុខជាតិដោយផ្អែកលើភូមិសាស្ត្រខេត្តព្រះវិហារជាខេត្តមួយ ដែលមានភូមិសាស្ត្រជាប់ នឹងព្រំដែនប្រទេសជាតិខាងចំនួន២ក្នុងនោះមានប្រទេសថៃនឹងប្រទេសឡាវ ដែលកត្តាទាំង២ខាងលើនេះ វាបង្កបាននូវភាពងាយស្រួលបំផុតដល់ក្រុមដែលពួករកសុីខុសច្បាប់ឆ្លងដែនក្នុងនោះ ក្នុងនោះមានរត់ពន្ធគ្រឿងញៀន ឆ្លងដែនខុសច្បាប់នឹងនាំពលករឆ្លងដែន ពីប្រទេស១ទៅកាន់ប្រទេស១ មិនមានច្បាប់អនុញ្ញាតិ្ត លោកបានសង្កត់ធ្ងន់ថាសម្រាបពលករដែលឆ្លងដែនខុសច្បាប់ នាពេលបច្ចុប្បន្ននេះ បើសម្រាបមនុស្សម្នាក់ ដែលជាកម្មករឆ្លងដែនខុសច្បាប់ម្នាក់គឺមានករណីខុសច្បាប់៣ លើខ្លួនគេក្នុងម្នាក់។
    ទី១ខុសផ្នែកច្បាប់មិនមានប៉ាស្ពរ័ឆ្លងដែន
    ទី២ករណីអាចរត់ពន្ធគ្រឿងញៀន
    ទី៣ឆ្លង២ប្រទេស១ទៅប្រទេស១ អាចនាំមកនូវជំងឺកូវីដ១៩មកចម្លង ដល់សហគមន៏។
    ចឹងចំនុចនេះ លោកមេបញ្ជាកាស្នើរសុំដ៏ទទួចដល់មន្ត្រីក្រោមឪវាទ របស់ខ្លួនធ្វើយ៉ាងណាបន្តរចូលរួមសហកាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់អោយខានតែបាន ទៅលើចំនុចនេះ៕ រូបភាព និងអត្ថបទ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img