ទំព័រដើម ទំព័រដើម ក្រុមយុវជនស.ស.យ.ក ខេត្តប៉ៃលិន រត់ថ្មើរជើងដើម្បីរៃអង្គាស ថវិការសប្បុរសធម៌ជួយកុមារអង្គរ

ក្រុមយុវជនស.ស.យ.ក ខេត្តប៉ៃលិន រត់ថ្មើរជើងដើម្បីរៃអង្គាស ថវិការសប្បុរសធម៌ជួយកុមារអង្គរ

- ពាណិជ្ជកម្ម -

តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ. ក ខេត្ត បានឱ្យដឹងថា រហូតមកដល់ពេលនេះ ដើម្បីបានថវិកាសប្បុរសធម៌ ពីប្រជាពលរដ្ឋ យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលត្រូវការជំនួយសប្បុរសជន ទូទាំងប្រទេសជាបន្ទាន់ សម្រាប់យកទៅព្យាបាលកុមារកំពុងមានជម្ងឺ សម្រាកនៅក្នុងមន្ទីរពេទ្យជាច្រើននាក់ ទើបក្រុមយុវជន ស.ស.យ.ក បានចេញដំណើររត់ថ្មើជើង តាំងពីរាជធានីភ្នំពេញ ដោយមានក្រុមយុវជន នៅតាមបណ្តាខេត្ត ត្រៀមរត់ជាបន្តបន្ទាប់គ្នាដែរ រហូតមកដល់ក្នុងខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏បាននាំគ្នាទៅរង់ចាំ ទទួលក្រុមយុវជនផ្សេងៗ ទៀត នៅព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ពីប្រជាពលរដ្ឋ នៅតាមភូមិ និងតាមដងផ្លូវ យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ប្រភពដដែលពីឯកឧត្តម ហុក សុផល អនុប្រធានយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏ដូចជាអាជ្ញាធរខេត្ត បានបរិច្ចាគថវិកាមួយចំនួន ដើម្បីចូលរួមផ្តល់ជាមូលនិធិសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ចំពោះការរត់ថ្មើជើងប្រមូលថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ គឺធ្វើនៅទូទាំងប្រទេស ដោយក្រុមយុវជនរាជធានីភ្នំពេញ រត់ថ្មើជើងដល់ខេត្តណា ក្រុមយុវជនខេត្តនោះ ត្រូវរត់បន្តទៀត ពោលគឺវិលជុំ ក្នុងគោលបំណងរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យខាងលើ សម្រាប់យកទៅទុកព្យាបាលដល់កុមារ ដែលកំពុងតែត្រូវការជំនួយសង្គ្រោះបន្ទាន់៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម