More

    នគរបាលចាប់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូកង់បី

    spot_img

    បាត់ដំបង៖ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធអំពើលួច(ម៉ូតូកង់បី)

    សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៥និង ៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ណាង សុធុន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងដែករស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើសកម្មភាពលួចយកម៉ូតូកង់បីចំនួន០១គ្រឿង កាលពីវេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៨ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ សុខ សុង ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូចំនួន០១គ្រឿង ដែលមានភិនភាគដូចខាងលើ ពិតប្រាកដមែន ដោយយកទៅបញ្ចាំយកលុយ។

    ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យពេលនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img