ទំព័រដើម ទំព័រដើម សមត្ថកិច្ចដុតបំផ្លាញសាច់មាន់ គ្មានគុណភាពជិត៣តោន

សមត្ថកិច្ចដុតបំផ្លាញសាច់មាន់ គ្មានគុណភាពជិត៣តោន

- ពាណិជ្ជកម្ម -

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានដុតបំផ្លាញទំនិញសាច់មាន់ ខូចគុណភាពចំនួនជិត៣តោន ដែលដកហូតបាន ពីឈ្មួញនាំចូលពីប្រទេសថៃ។

លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង ទទួលការិយាល័យនគរបាលសេដ្ឋកិច្ច ដោយមានការសម្របសម្រួលនីតិវិធី ដោយឯកឧត្តម គឺ ប៊ុណ្ណារា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ ការដឹកជញ្ជូនសាច់មាន់ខូចគុណភាព បង្កប់តាមរថយន្តដឹកផ្លែឈើ ចំនួន១ករណី ដែលដឹកចូលមកពីប្រទេសថៃ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងនគរបាល ដកហូតបានស្លាបមាន់ និងសាច់មាន់ខូចគុណភាពចំនួន២៤៩កេះ ស្មើនឹងទម្ងន់២៩៨៩គីឡូក្រាម។

ក្រោយការដកហូតបានសាច់មាន់ខូចគុណភាព ជាច្រើនកេះបែបនេះ គណៈកម្មការចម្រុះ បានធ្វើពិធីដុតកំទេចចោល នៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម