More

    ចាប់ខ្លួនប្រុសស្រី៤នាក់ ករណីរក្សាទុក និងជូញដូរគ្រឿងញៀន

    spot_img

    ព្រះវិហារ៖ ដោយមានកាណែនាំនឹងចង្អុលបង្ហាញ ពីសំណាក់លោកឩត្តមសេនីយ៏ទោ សួស សុខដារា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានបន្តរនឹងស្រាវជ្រាវតាមវែកបំបែក សំបុកមុខសញ្ញាចរាចរចែកចាយនៅសារធាតុគ្រឿងញៀន បានជាបន្តរបន្ទាប់នៅក្នុងភូមិសាស្ត្រ របស់ខ្លួនដែលជានាក់គ្រប់គ្រងនោះ។ យ៉ាងណាមុិញនៅរសៀលថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២០ កន្លងទៅនេះកំលាំងសមត្ថកិច្ចនគបាលស្រុករវៀង ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯកសាយ ដេតអធិកាស្រុករវៀង បានចុះប្រតិបត្តិការចូលឆ្មកក្នុងទីតាំងផ្ទះសំណាក់១កន្លែង ដែលមានយីហោ(ភ្នំមាស)ស្ថិតនៅចំនុចភូមិភ្នុំដែក ឃុំរម្មនីយ៏ ស្រុករវៀងខេត្តព្រះវិហារក្នុងកិច្ច ចុះប្រតិបត្តិកាទៅលើទីតាំងផ្ទះសំណាក់ខាងលើនេះ បើតាមកាបញ្ជាក់ពីលោកវរសេនីយ៏ឯក សាយ ដេត អធិការនគបាលស្រុករវៀង បានអោយដឹងថាជាលទ្ធផលកំលាំង របស់លោកបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី បានចំនួន៤នាក់ក្នុងនោះទី១មានឈ្មោះផាន់ រ៉ូភេទប្រុសអាយុ ២៥ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុ។
    ទី២ឈ្មោះសៀន ឡុងឌីភេទប្រុសអាយុ២០ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិឃុំកើតហេតុ។
    ទី៣ឈ្មោះសាយ គឹមហេងភេទប្រុសអាយុ២៥ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិឃុំកើតហេតុខាងលើ
    ទី៤ឈ្មោះអូន ធារីភេទស្រីអាយុ២០ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
    លោអធិការបានបញ្ជាក់ទៀតថា ជាលទ្ធផលក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ខាងលើ សមត្ថកិច្ចរបស់លោកបានដកហូតវត្ថុតាំង បានពីជនសង្ស័យរួមមានថ្នាំញៀន ចំនួន១៤កញ្ចប់ នឹងសម្ភារះប្រើប្រាសគ្រឿងញៀន១ចំនួនទៀត បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាំង ត្រូវបានកំលាំងអធិការដ្ឋាន នគបាលស្រុករវៀងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់កាបន្តរតាមនិតិពិធីច្បាប់៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

    spot_img
    spot_img

    អត្ថបទទាក់ទង

    3 COMMENTS

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img