More

    រថយន្តដឹកទឹកកកបុកជាមួយ រថយន្តដឹកទំនិញស្លាប់ម្នាក់ របួស៤នាក់

    spot_img

    បាត់ដំបង៖ លោកវរ:សេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ និងរថយន្តធន់ធំបុកគ្នានេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២០ ត្រង់ចំណុចកំណាត់ផ្លូវជាតិ៥៧ ឋិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

    ប្រភពខាងលើបន្តថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយិនដាយ ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-០៩៨៧ បានខូចហើយឈប់ចតនៅអែបខាងស្តាំដៃ រួចអ្នកបើកបរ បានកាច់មេឃឈើដាក់ជាសញ្ញាខាងក្រោយ រថយន្តប្រមាណជា១០ម៉ែត្រ។ ខណះអ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត កំពុងជួសជុលរថយន្ត ស្រាប់តែមានរថយន្ត ១គ្រឿងទៀតបើកបរយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ពីកើតទៅលិចហើយបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរម្នាក់ឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯឈ្មោះអូន មី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែងជាអ្នកបើកបររងរបួសស្រាល។

    ដោយឡែកចំពោះភាគីខាងរថយន្ត ដឹកទឹកកកម៉ាកហ៊ីយិនដាយ ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង ៣A -២៥៤២ បើកបរដោយឈ្មោះយឹម ហេង ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិពោវាល សង្កាត់រតនះ ក្រុងខេត្តបាត់ដំបង បានស្លាប់នៅនឹងកន្លែងកៀបជាប់នៅក្នុងរថយន្ត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះចាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នារងរបួសស្រាល។

    ក្រោយការវាស់វែងសមត្ថកិច្ចមូលដ្ឋាន បានប្រគល់សាកសពជនរងគ្រោះទាំង ២នាក់ទៅឲ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង ២គ្រឿងត្រូវនគរបាលជំនាញមូលដ្ឋាន បញ្ជូនមកកាន់ផ្នែកការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្ត រងចាំការដោះស្រាយតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img