ទំព័រដើម ទំព័រដើម ចាប់ចោរលួចគោបានម្នាក់ ដកហូតបានគោ២ក្បាល

ចាប់ចោរលួចគោបានម្នាក់ ដកហូតបានគោ២ក្បាល

- ពាណិជ្ជកម្ម -

បាត់ដំបង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីលួចសត្វគោអ្នកភូមិចំនួន២ក្បាល កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចអូរយាយតា ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យដែលលួចសត្វគោខាងលើ ឈ្មោះ ឆុង ឈីម ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិព្រះអណ្ដូង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ច ឃាត់ខ្លួនបាននៅចំណុចជើងភ្នំយាយសំ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សត្វគោដែលគេលួច ជាប្រភេទគោញីចំនួន ២ក្បាល (សម្បុរ ចំប៉ា ចំនួន1 ក្បាល, សម្បុរ ក្រហម ចំនួន 1 ក្បាល) ជារបស់ជនរងគ្រោះឈ្មោះ សុខ ស្រីសួង ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅចំណុចកើតហេតុ បាត់ពេលដែលជនរងគ្រោះ ចងគោនៅមុខផ្ទះ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងកម្លាំងសមត្ថកិច្ច បាននាំមកកាន់អធិការដ្ឋាននគរបាល ស្រុកសំពៅលូន ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ចំពោះសត្វគោទាំង២ក្បាល បានប្រគល់ជូនទៅម្ចាស់ដើមវិញ៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម