More

    ជិះម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បុកជាមួយរថយន្តបញ្ច្រាសទិស ស្លាប់មួយរំពេច

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូវ៉ាជែងជ្រុលចូលទៅផ្លូវខាងរថយន្ត បុករថយន្តបណ្តាលឲ្យដួលបោកក្បាលស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ហេតុការណ៍នេះបង្ករការភ្ងាក់ផ្អើល កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើរតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្កូបពី១គ្រឿងពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1AB-9610 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលចូលទៅផ្លូវខាងរថយន្តទៅបុក និងរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ1S-2947 ចំពីខាងមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ ពេលដែលបញ្ជូនទៅមន្ទីរពេទ្យ រីឯសាកសព្វមិនស្គាល់អត្តសញ្ញាណ។ ដោយឡែក អ្នកបេីកបររថយន្តបង្ក ឈ្មោះ ស្រេង ហុង អាយុ៤២ឆ្នាំ មុខរបរ មន្ត្រីនគរបាល ភូមិត្រពាំងថ្លឺង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធី ចំណែកសពជនរងគ្រោះសមត្ថកិច្ច បានធ្វេីកំណត់ហេតុរួចប្រគល់ទៅ ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img