More

    សង្ស័យឆ្លងចរន្តឆេះផ្ទះ លក់បំពង់ពន្លត់អគ្គីភ័យ ក្បែរវត្តសំរោងអណ្តែត

    spot_img

    ភ្នំពេញ៖ ផ្ទះល្វេងលក់ចាប់ហួយ នៅបូរីពិភពថ្មីមួយកន្លែង ជិតវត្តសំរោងអណ្តែត ត្រូវបានឆ្លងចរន្តអគ្គីសនី ឆេះរាលដាលដល់បីដុងអាកុល បង្កចេញជាអណ្តាតភ្លើង និងផ្សែងខ្មួខ្មាញ់ បង្កការភ្ញាក់ផ្អេីកផ្អេីល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍ ភ្លាមៗកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចផ្ទះល្វេងលក់ចាប់ហួ៊យ បូរីពិភពថ្មី ផ្លូវវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីស្ត្រីជាម្ចាស់ផ្ទះ បានឲ្យដឹងថាមុនកើតហេតុ រូបគាត់រវល់លក់ដូរនៅជាន់ខាងក្រោម លុះដល់ម៉ោងកើតហេតុខាងលើ ក៏ឮសូរសម្លេងផ្ទុះចេញ ពីឡាវតឿរជាន់ទីមួយ បន្ទាប់មកក៏ឮសំលេងកូនរបស់គាត់ ៣ទៅ៤ នាក់ដែរនៅក្នុងផ្ទះ បានស្រែកប្រាប់ថា ឆ្លងចរន្តអគ្គិសនីឆេះរាលដាល ដល់ប៊ីដុងអាកុលដែរក្បែរនោះ ចេញជាអណ្តាតភ្លើង និងផ្សែងខ្មួខ្មាញ់ ក៍មានការផ្អើលឆោឡោ ដល់សន្តិសុខបុរីពិភពថ្មីចំនួន៤នាក់ បានចុះទៅជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ ៦០ទៅ៧០បំពង់ ទើបអគ្គីភ័យ បានអន់ថយ រួចបានរាយការណ៍ ជូនទៅសមត្ថកិច្ចហៅ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹក អស់ចំនួន២រថយន្ត ប្រើពេលវេលាអស់ជិតមួយម៉ោង ទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីអគ្គីភ័យខាងលើនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាត ទ្រព្យសម្បត្តិបន្តិចបន្តួច៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img