
កោះកុង៖ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារ ជាតិ ឯកឧត្តម នាយឧត្តមសេ នីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ដឹកនាំមន្ត្រីរាជការក្រោមឱវាត អមដំណើរ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹង ជាប្រធានអនុគណ:កម្មការសាង សង់ស្តូបអនុស្សាវរីនយោបាយ ឈ្នះ ឈ្នះ។
ដែលសម្តេចបានអញ្ជើញចុះពិ និត្យដំណើរការសាងសង់ នឹងជុំវិញទីតាំង ដែលកំពុងដំណើការ បុកគ្រឹះសាងសង់ស្ដូបអនុ ស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ស្ថិតនៅមុខអាស្រមលោកយាយម៉ៅ ជាប់ផ្លូវជាតិលេខ៤៨ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសចុះពិនិត្យដំណើរការ សាងសងស្ដូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាអោយមានភាពល្អ រឹងមាំ ជាប់បានយូរអង្វែង។ សម្តេចមាន ប្រសាសន៍ទៀតថា ចំពោះព្រៃឈើរ ព្រៃធំ ព្រៃស្រោង ព្រៃសហគមន៍ កំប៉ះពាល់
អោយសោះ ត្រូវថែរក្សា៕ រូបភាព និងអត្ថបទ៖ សុគន្ធី