ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តប៉ៃលិនរៀបចំ ពិធីយ៉ាងមហោឡារិក ដើម្បីរំលឹកខួបទី៦៧នៃបុណ្យឯករាជ្យជាតិ

រដ្ឋបាលខេត្តប៉ៃលិនរៀបចំ ពិធីយ៉ាងមហោឡារិក ដើម្បីរំលឹកខួបទី៦៧នៃបុណ្យឯករាជ្យជាតិ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ទូទាំងប្រទេសកម្ពុជា បានប្រារព្ធពិធី បុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ឆ្នាំ នៃការទទួលបានឯករាជ្យជាតិ រួចផុតពីអាណានិគមនិយម បារាំងឆ្នាំ១៩៥៣។

ឯកឧត្តម អ៊ី ឈាន សមាជិករាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសមាជិក សមាជិ កា ក្នុងខេត្ត អញ្ជើញ ចូលរួមទិវាបុណ្យឯករាជ្យ ជាតិលើកទី៦៧ យ៉ាងច្រើនកុះករ។ ទិវាបុណ្យឯករាជ្យជាតិនេះ បានរៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យក្នុងក្រុងប៉ៃលិន នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ យុវជន សិស្ស ក្រុមយុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហម បានចូលរួមអបអរសាទរ ទិវាឯករាជ្យជាតិយ៉ាងច្រើនកុះករ។

ក្នុងពិធីបុណ្យឯករាជ្យនោះ ឯកឧត្តម អ៊ី ឈាន បានដុតភ្លើងជ័យ ជានិមិត្តរូបនៃជ័យជំនះ សុខសន្តិភាព និងឯករាជ្យពេញបរិបូរណ៍របស់កម្ពុជា ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យ ជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះ អង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ឯកឧត្តម អ៊ី ឈាន បានបញ្ជាក់ថា ៖ « ថ្ងៃនេះ គឺជាថ្ងៃ ដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៦៧ឆ្នាំ នៃការបង្កើត កង យោធពលខេមរភូមិន្ទផងដែរ »។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជ បេសកកម្ម ដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតា ឯករាជ្យ ជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះ បញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារ ឯករាជ្យ ដ៏ពិតប្រាកដនៅកម្ពុជា

សូមបញ្ជាក់ថា  វិមានឯករាជ្យ សាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បាន ទទួលឯករាជ្យពីប្រទេសបារាំងនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូប គោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធ នូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់ បរទេស៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម