ទំព័រដើម ទំព័រដើម ពលរដ្ឋជាច្រើនគ្រួសារ អបអរសាទរចំពោះការដោះស្រាយ វិវាទតាមគោលនយោបាយឈ្នះៗ

ពលរដ្ឋជាច្រើនគ្រួសារ អបអរសាទរចំពោះការដោះស្រាយ វិវាទតាមគោលនយោបាយឈ្នះៗ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ ពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកម៉ាឡៃ បានសំដែងការត្រេកអរ និងទទួលយកបាន ចំពោះការដោះស្រាយវិវាទដីធ្លី តាមគោននយោបាយឈ្នះៗរបស់សម្តេចតេជោ ក្រោមការសម្របសម្រួលផ្ទាល់ ដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងលោក លី សារី អភិបាលរងខេត្ត។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងលោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារចម្រុះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយវិវាទដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅលើដីទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច៦៧១ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ដំណោះស្រាយតាមបែបឈ្នះៗនេះ លទ្ធផលសម្រេចបាន៩០% ក្នុងរយៈពេលចំនួនៈ០៣ថ្ងៃ លើទីតាំង០២ កន្លែង ហើយបងប្អូនប្រជាពលរដ្ឋ បានមកចូលរួមកត់ត្រា ចុះបញ្ជីឈ្មោះ ដែលមានដីនៅទីនោះ រួមមាននៅចំណុច៦៧១ ទទួលបាន២៧៦គ្រួសារ និងចំណុចបឹងជង្រុក ៧៩៦គ្រួសារ សរុបៈ១០៧២គ្រួសារ លើសអ្វីដែលបានគ្រោងទុក៕ រូបភាព និងអត្ថបទ៖ សន សុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម