បាត់ដំបង៖ យុទ្ធនាការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ -៤ ខែវិច្ឆកា ឆ្នាំ២០២០ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ចន្ថា ស្នងការរងទទួលដឹកនាំអធិការដ្ឋាន នគរបាលស្រុក មោង ឫស្សី នៅក្នុងភូមិសាស្ត្រ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លទ្ធផលនៃការបង្រ្កាប កម្លាំងសមត្ថកិច្ចរឹបអូសបានកាំបិត ចំនួន១១. កណ្តៀវចំនួន ១០. សាច់មងក្រឡាល្អិតខុសច្បាប់ប្រវែងចំនួន ២៨០០ម៉ែត្រ. បង្គោលឈេីថំនួន ៥៦០បង្គោល. ឡុកចាប់ត្រី ៨ និងបានលែងកូនត្រីចម្រុះទៅក្នុងទឹកវិញចំនួន១៦០គីឡូក្រាមផងដែរ។
ឧបករណ៍នេសាទល្មើសច្បាប់ខាងលើ ក្រោយការបង្ក្រាបដកហូតសមត្ថកិច្ច បានដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯជនអ្នកប្រព្រឹត្តិបទល្មើស សមត្ថកិច្ចបន្តស្រាវជ្រាវ កំណត់អត្តសញ្ញាណ ដេីម្បីកសាងសំណុំរឿង អនុវត្តទោសតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ